គួរឱ្យសរសើរ! រាល់ពេលធ្វើដំណើរទៅតាមខេត្តម្តងៗ ឆន សុវណ្ណារាជ តែងតែធ្វើមួយរឿងនេះ

//s5.kh1.co/20/201b5751c99626cf06232e1b8076cb612714c6ec.jpg
នារី

 ២៣-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក ឆន សុវណ្ណារាជ គឺជាអ្នកដែលនិយមអានសៀវភៅមួយរូបដែរ រាល់ពេលដែលលោកធ្វើដំណើរទៅតាមខេត្តម្តងៗ

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ នាពេលសព្វថ្ងៃនេះនៅតែអាចរក្សាបាននូវភាពល្បីល្បាញរបស់ខ្លួនដដែលតាមរយៈបទចម្រៀង មនោសញ្ចេតនា និងបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែលលោកតែងតែធ្វើដំណើរចុះខេត្តក្រុងជាញឹកញាប់នោះ លោក ឆន សុវណ្ណារាជ បានបង្ហើបប្រាប់នូវអាថ៌កំបាំងរបស់លោកមួយចំណុចដែលហាក់ប្លែកខ្លាំងមែនទែនសម្រាប់តារាចម្រៀងរូបនេះ។

តាមពិតទៅលោក ឆន សុវណ្ណារាជ គឺជាអ្នកដែលនិយមអានសៀវភៅមួយរូបដែរ រាល់ពេលដែលលោកធ្វើដំណើរទៅតាមខេត្តម្តងៗ លោកតែងតែមានសៀវភៅប្រលោមលោកដាក់តាមខ្លួនជានិច្ច ដើម្បីឆ្លៀតពេលទំនេរអានលេងកំដរអារម្មណ៍ និងផ្តល់នូវសេចក្តីសន្តិភាពដល់ផ្លូវចិត្តផងដែរ។

សៀវភៅរឿងប្រលោកលោកចំនួន ០២ក្បាល ហើយដែលកត់សម្គាល់ឃើញថាកំពូលតារាចម្រៀងរូបនេះបានបង្ហោះជាសាធារណៈជូនប្រិយមិត្តឱ្យបានឃើញនោះគឺសៀវភៅ “មនោសញ្ចេតនា” និង “ម៉ឺនឯក”

លោក ឆន សុវណ្ណារាជ មិនត្រឹមតែចូលចិត្តអានសៀវភៅពេលចុះច្រៀងខនសឺតនៅតាមខេត្តនោះទេ សូម្បីតែពេលដែលលោកធ្វើដំណើរទៅក្រៅប្រទេសក៏លោកមានសៀវភៅនៅតាមជាប់ខ្លួនដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
ប្រលោមលោក ម៉ឺនឯក
ប្រលោមលោក ម៉ឺនឯក
ប្រលោមលោក ម៉ឺនឯក
ប្រលោមលោក ម៉ឺនឯក
ប្រលោមលោក មនោសញ្ចេតនា
ប្រលោមលោក មនោសញ្ចេតនា
ប្រលោមលោក មនោសញ្ចេតនា
ប្រលោមលោក មនោសញ្ចេតនា
ប្រលោមលោក មនោសញ្ចេតនា
ប្រលោមលោក មនោសញ្ចេតនា
ឆន សុវណ្ណរាជ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T