ដំណឹងល្អ! ក្រុមហ៊ុន​​ផលិត​ឱសថ​​របស់​ឥណ្ឌា​​​អនុញ្ញាត​​​ឱ្យ​​​ប្រើ​​ប្រាស់​​​ថ្នាំ​​ព្យាបាល​​ជំងឺ​ ​COVID-១៩ ហើយ

//s5.kh1.co/fe/fe0af623804193d6e745e86bf9806bb86d92a44f.jpg
សង្គម

 ២២-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនផលិតឱសថ Cipla បានចាប់ផ្ដើមដាក់ឱ្យប្រាស់ និងលក់ថ្នាំ Remdesivir ១០០ មីលីក្រាមដើម្បីព្យាបាលអ្នកជម្ងឺ COVID-១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេស

ឥណ្ឌា៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផលិតឱសថឥណ្ឌា Cipla បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន បានចាប់ផ្ដើមដាក់ឱ្យប្រាស់ និងលក់ថ្នាំ Remdesivir ១០០ មីលីក្រាម ដើម្បីព្យាបាលអ្នកជម្ងឺ COVID-១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្នាំ Remdesivir គឺជាថ្នាំប្រឆាំងវីរុសដែលមានវិសាលភាពធំទូលាយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Gilead Sciences ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលបានពង្រីកអាជ្ញាប័ណ្ណមិនស្ម័គ្រចិត្តដល់ ក្រុមហ៊ុន​ឥណ្ឌា និងប៉ាគីស្ថានមួយចំនួនតូចរួមទាំងក្រុមហ៊ុនផលិតឱសថឥណ្ឌា Cipla ផងដែរដើម្បីផលិត និងចែកចាយ​ថ្នាំ​ប្រភេទនេះ។

ថ្នាំ Remdesivir ១០០ មីលីក្រាម របស់ក្រុមហ៊ុន Cipla Limited
ថ្នាំ Remdesivir ១០០ មីលីក្រាម របស់ក្រុមហ៊ុន Cipla Limited

បើយោងតាមលោក Umang Vohra នាយកគ្រប់គ្រងនិងជាអគ្គនាយកក្រុមហ៊ុន Cipla Limited បានលើក​ឡើងថា៖ “យើងបានវិនិយោគយ៉ាងស៊ីជម្រៅក្នុងការរុករកមធ្យោបាយ​ដែលអាចធ្វើទៅបាន​ដើម្បី​សង្គ្រោះជីវិត មនុស្ស​រាប់លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-១៩ ហើយការចាប់ផ្តើមនេះគឺជាព្រឹត្តិការណ៍ សំខាន់​មួយនៅក្នុងទិសដៅរបស់យើង។ ហើយយើងក៏នឹងបន្តសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុង ប្រព័ន្ធសុខា​ភិបាលក៏ដូចជាការសន្យាផ្ដល់ការព្យាបាលអោយមានភាពជឿនលឿនទៅមុខដោយមានការជឿជាក់ថា នឹងមិនមាន​អ្នកជំងឺណាម្នាក់បដិសេធក្នុងការទទួលយកការព្យាបាលដែលអាចជួយសង្គ្រោះអាយុជីវិតបានទេ” ។

រូបតំណាង
រូបតំណាង

កាលពីសប្តាហ៍មុនក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀតឈ្មោះ Glenmark Pharmaceuticals បានដាក់ អោយប្រើ​ប្រាស់និងលក់ថ្នាំប្រឆាំងវីរុសឈ្មោះ Favipiravir សម្រាប់ការព្យាបាលអ្នកជំងឺ COVID-១៩ ក្នុងកម្រិត ស្រាល​ក្នុងទីផ្សារក្នុងស្រុកក្នុងតម្លៃ ១,៣៥ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រាប់។

ថ្នាំប្រឆាំងវីរុសឈ្មោះ Favipiravir របស់ក្រុមហ៊ុន Glenmark Pharmaceuticals
ថ្នាំប្រឆាំងវីរុសឈ្មោះ Favipiravir របស់ក្រុមហ៊ុន Glenmark Pharmaceuticals

ក្រុមហ៊ុនផលិតឱសថ Cipla នឹងធ្វើពាណិជ្ជកម្មឡើងវិញតាមរយៈទីតាំងនិងកន្លែងដែលសហការគ្នាហើយ នឹងផ្គត់ផ្គង់​ថ្នាំតាមរយៈរដ្ឋាភិបាលនិងបណ្តាញទីផ្សារបើកចំហដើម្បីធានាបាននូវការចែកចាយប្រកបដោយសមធម៌។

ដូចនៅព្រឹកថ្ងៃច័ន្ទនេះដែរប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ខ្ពស់ទី ៤ ក្នុងចំណោមប្រទេសទាំងអស់សម្រាប់ករណីជំងឺ COVID-១៩ មានចំនួន ១៧៤,៣៨៧ ករណី និងមានអ្នកស្លាប់ ១៣,៦៩៩ នាក់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T