សម្ដេច ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងនឹងក្លាយទៅជា ព្រលានសម្រាប់កងទ័ព, ហោះហើផ្ទៃក្នុង, ដឹកជញ្ជូនទំនិញ

//s5.kh1.co/aa/aa84d723e8ce0175d916578e982b715842909e48.jpg
Khmerhome

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/aa/aa84d723e8ce0175d916578e982b715842909e48.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ ពេលអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងគឺទុកនៅដដែរ តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព, ប្រើសម្រាប់ការហោះហើផ្ទៃក្នុង, សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។

សម្ដេច នាយករដ្ឋមន្រ្តីបានបន្តថា ពេលនេះយើងកំពុងសាងសង់អាកាសយានដ្ឋានចំនួន៣ទីតាំង ទី១ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ ដូច្នេះ សូមឱ្យអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីឱ្យការងាសាងសង់នេះមានភាពរលូន។ ជាការបន្ថែមរបស់ សម្ដេច ថា រីឯទីតាំងទី២-នៅខេត្តសៀមរាប និងទី៣-នៅកងកេងក្នុងខេត្តព្រះសីហនុ។

https://s5.kh1.co/__image/w=650,h=433,q=100/b5/b5cdfa8ee7e70f46d1b2e416189544bceb5a7641.jpg

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ ជាការបន្ថែមទៀតរបស់ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ «វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០»។

https://s5.kh1.co/__image/w=650,h=433,q=100/a6/a6f7f43a913a9dbeeac7b48d9bbea6c197d9c4c3.jpg

នៅក្នុងឱកាសនោះ សម្តេច បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះ មិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។

https://s5.kh1.co/__image/w=650,h=423,q=100/58/58870369480f5ba62dacc35fc72046047fe2fb81.jpg

បញ្ហាជំងឺកូវីដ-១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ ជាការបន្ថែមទៀតរបស់ សម្តេច ហ៊ុន សែន ថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ-១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ៕

https://s5.kh1.co/__image/w=650,h=433,q=100/df/df6222c42c99dcb4f04b97f1b5572b1636aee9e3.jpg
https://s5.kh1.co/__image/w=650,h=433,q=100/5e/5ec26ef38ae11522aacbbce0808ff2e3a089059b.jpg
https://s5.kh1.co/__image/w=650,h=433,q=100/34/347142678c8ecc19d6b3a64319ffc8a95315d366.jpg
https://s5.kh1.co/__image/w=650,h=433,q=100/82/826a403960c31ab507f2d981f407a1e4255af094.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T