​អាណិតណាស់! ក្មេងស្រី៨នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅលេងនៅក្បែរ​ច្រាំងទន្លេ

//s5.kh1.co/4b/4b81fad7418dab64c99e93cd67b8ac7cdfcdf5e1.png
សង្គម

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាកសពសិស្សសាលាបឋមចំនួន ៨នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ បន្ទាប់ពីពួកគេបានលង់ទឹកស្លាប់​ក្នុងទន្លេមួយ

ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ​ បានរាយការណ៍នៅថ្ងៃចន្ទនេះថា​ សាកសពសិស្សសាលាបឋមចំនួន៨នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ បន្ទាប់ពីពួកគេបានលង់ទឹកស្លាប់​ក្នុងទន្លេមួយ ដែលស្ថិតនៅទី​ក្រុងឆុងឈីង ភាគនិរតី​ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការស្វែងរក សាកសពក្មេងស្រីលង់ទឹក
សកម្មភាពក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការស្វែងរក សាកសពក្មេងស្រីលង់ទឹក

​ប្រភពដដែល​​បានបន្តថា ក្មេងស្រីសិស្សសាលាទាំង៨នាក់នោះ បានលង់ទឹក​ទន្លេ ហ៊្វូ ​ក្នុងភូមិតុងជៀ​ ស្រុកតុងណាន នៅវេលាម៉ោងប្រហែល ៣ៈ៣០ នាទីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីក្មេងស្រីម្នាក់ក្នុងចំណោមនោះ បានរអិលជើងធ្លាក់ចូលទៅក្នុងទន្លេ ខណៈ​ក្មេងស្រី ៧នាក់ផ្សេងទៀត បានព្យាយាមចុះ​ទៅជួយ។

ក្មេងស្រី ៨នាក់ បានលង់ទឹកទន្លេរស្លាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ
ក្មេងស្រី ៨នាក់ បានលង់ទឹកទន្លេរស្លាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ

គួរឱ្យដឹងផងដែរថា ក្រោយហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះ ដើម្បីស្វែងរកក្មេងស្រីទាំងនោះ ​ហើយសាកសពជាច្រើន ត្រូវបានរកឃើញ​កាលពីយប់ថ្ងៃអាទិត្យ។ ​ទន្ទឹមនឹងនោះដែរ ​សាធារណៈជនជាច្រើនបាន​ធ្វើការអំពាវនាវ​ ​សុំឱ្យ​សាលារៀនទាំងអស់ ត្រូវអប់រំ​​សិស្ស​អំពីគ្រោះថ្នាក់នៃទឹក​ ក៏ដូចជា​បង្រៀន​កុមារ​ ឱ្យយល់ដឹងពី​វិធានការសង្គ្រោះបឋម នៅពេលមាននាក់លង់ទឹក៕

សកម្មភាពក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការស្វែងរក សាកសពក្មេងស្រីលង់ទឹក
សកម្មភាពក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការស្វែងរក សាកសពក្មេងស្រីលង់ទឹក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T