ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 នៅប្រទេស តួកគីកើនជិតដល់ ៥,០០០នាក់ ខណៈករណីឆ្លងសរុបឡើងដល់...

//s5.kh1.co/f1/f17df28527a2ec7e1fa723560285c4f7c82f285f.jpg
សង្គម

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថាករណីឆ្លងជំងឺ COVID-១៩ ថ្មីរបស់ប្រទេសតួកគីកាលពីថ្ងៃអាទិត្យបានកើនឡើងចំនួន ១,១៩២ នាក់ហើយមនុស្សចំនួន ២៣ នាក់ទៀតបានស្លាប់

តួកគី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថាករណីឆ្លងជំងឺ COVID-១៩ ថ្មីរបស់ប្រទេសតួកគីកាលពីថ្ងៃអាទិត្យបានកើនឡើងចំនួន ១,១៩២ នាក់ ហើយមនុស្សចំនួន ២៣ នាក់ទៀតបានស្លាប់ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤.៩៥០ នាក់។ ហើយចំនួនសរុបនៃករណីឆ្លងជំងឺនេះមានចំនួន ១៨៧,៦៨៥ នាក់នៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបញ្ជាក់ថាទន្ទឹមនឹងនេះអ្នកជំងឺ ១,៤១២ នាក់បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនសរុបនៃករណីដែលបានជាសះស្បើយមានចំនួន ១៦០,២៤០ នាក់។

រូបតំណាង
រូបតំណាង

លោក Koca បាននិយាយបន្ថែមថា ការធ្វើតេស្តរកជំងឺនេះលើមនុស្សចំនួន ៤០,៤៩៦ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ហើយចំនួននៃការធ្វើតេស្តសរុបបានឈានដល់ ២,៩៤៥,២៤០ ។

លោក Koca បានកត់សម្គាល់ថាបច្ចុប្បន្នប្រទេសតួកគីកំពុងព្យាបាលអ្នកជំងឺ ៨០៣ នាក់នៅក្នុងមណ្ឌលថែទាំ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៣២៧ នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ប្រទេសតួកគីបានរាយការណ៍ អំពីករណី COVID-១៩ លើកដំបូងនៅក្នុងប្រទេសកាលពីថ្ងៃទី ១១ ខែមីនា។

រូបតំណាង
រូបតំណាង

ប្រទេសតួកគី និងចិនបានគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ។ កាលពីថ្ងៃទី ១០ ខែមេសា វេជ្ជបណ្ឌិតចិន និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានធ្វើសន្និសីទវីដេអូជាមួយសមភាគីតួកគីដើម្បីចែករំលែកបទពិសោធន៍របស់ចិនក្នុងការព្យាបាលអ្នកជំងឺ COVID-១៩ ការការពារបុគ្គលិកពេទ្យ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T