ភ្នំភ្លើងដ៏​ធំមួយ​នៅ​ឥណ្ឌូណេស៊ីបានផ្ទុះឡើងជាថ្មី​ ​ខណៈពេលប្រទេសនេះកំពុងរងគ្រោះខ្លាំងដោយជំងឺកូវីដ១៩ (មានវីដេអូ)

//s5.kh1.co/d0/d0cc83da8c5e1508d8b5376680f4a854c9960e57.jpg
សង្គម

 ២២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃ​​អាទិត្យកន្លងទៅ គ្រោះធម្មជាតិដ៏អាក្រក់មួយបានកើតឡើងជាថ្មី នោះគឺបន្ទុះភ្នំភ្លើង Mount Merapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី​

យ៉ូកយ៉ាកាតា៖ ជំងឺកូវីដ១៩ បានបន្តឆក់យកជីវិតពលរដ្ឋឥណ្ឌូណេស៊ីអស់ជាង ២ពាន់នាក់ ​ក្នុងចំណោមអ្នកឆ្លងជាង ៤ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។ ​ដោយឡែក កាលពីថ្ងៃ​​អាទិត្យកន្លងទៅ គ្រោះធម្មជាតិដ៏អាក្រក់មួយបានកើតឡើងជាថ្មី នោះគឺបន្ទុះភ្នំភ្លើង Mount Merapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នំភ្លើង Mount Merapi ស្ថិតនៅព្រំដែននៃខេត្ត Java និង Yogyakarta ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
ភ្នំភ្លើង Mount Merapi ស្ថិតនៅព្រំដែននៃខេត្ត Java និង Yogyakarta ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹង​ថា ភ្នំភ្លើង Merapi បានផ្ទុះឡើងពីរដងក្នុងរយៈពេល ៧នាទី ​ដោយ​​ជះផេះលាយឡំទាំងល្បាយឧស្ម័នក្ដៅ​ ឡើងទៅលើអាកាសកម្ពស់ជាង ៦គីឡូម៉ែត្រ។ ទ​ន្ទឹមនឹងនោះដែរ អាជ្ញាធរក៏បានជម្រុញ​ប្រជាជន នៅ​ឱ្យ​​ឆ្ងាញពីទីតាំង​ភ្នំភ្លើងកំពុងផ្ទុះនោះ​ យ៉ាងហោចណាស់ ៣ គីឡូម៉ែត្រ ដើម្បីរក្សាសុវត្ថិភាព។

ភ្នំភ្លើង Mount Merapi បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ
ភ្នំភ្លើង Mount Merapi បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ

គួរឱ្យដឹងផងដែរថា ឥណ្ឌូណេស៊ី គឺ​ជាប្រទេស​​​ស្ថិតនៅ​តំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក​ (Pacific Ring of Fire) ​ដែលជាហេតុធ្វើឱ្យប្រទេសនេះ​តែងកើតមាន គ្រោះរញ្ជួយដី ​បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ​ជាញឹកញាប់។ ហើយកាលពីឆ្នាំ ២០១០ ភ្នំភ្លើងដ៏អាក្រក់មួយបានផ្ទុះឡើង ដែលបណ្តាលមនុស្សជាង ៣៥០នាក់ ​ស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀត ត្រូវជម្លៀសទៅរកទីកន្លែងសុវត្ថិភាព៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T