ស្ត្រីជាម្ដាយ ទើបសម្រាលបានកូនប្រុសម្នាក់ ដែលមានទម្ងន់ធ្ងរ រហូតដល់ទៅ…

//s5.kh1.co/b8/b8282b1f0737b187c948571f0d139b6cf8fe022e.jpg
សង្គម

 ២២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីជាម្ដាយ ទើបសម្រាលបានកូនប្រុសម្នាក់ ដែលមានទម្ងន់ធ្ងរនៅចក្រភពអង់គ្លេស ដោយមានទម្ងន់រហូតដល់ទៅ…

អង់គ្លេស៖ ស្ត្រីជាជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Emma Fearon វ័យ ៣៤ឆ្នាំ​ ទើបតែសម្រាលកូនទីបីរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយកូននោះត្រូវបានគេចាត់ទុកជាទារកដែលមានទម្ងន់ធ្ងន់ ក្នុងចំណោមទារកទម្ងន់ធ្ងន់ដទៃទៀតរបស់ចក្រភពអង់គ្លេសផងដែរ ព្រោះតែទម្ងន់របស់គេប្រហាក់ប្រហែលទៅនឹងបាល់ប៊ូលីងឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំឡុងពេលពរពោះ
កំឡុងពេលពរពោះ

បច្ចុប្បន្ននេះ អ្នកស្រី Emma មានកូនចំនួននាក់ ហើយកំណើតរបស់កូនៗគឺសុទ្ធសឹងតែមានសុខភាពល្អ មាំមួន និងថ្លុះៗផងដែរ។ ជាក់ស្ដែង កូនទីមួយមានឈ្មោះថា Aria សព្វថ្ងៃគេមានអាយុឆ្នាំ និងមានទម្ងន់ប្រហែល៤.៧គីឡូក្រាមពេលទើបសម្រាលដំបូង, កូនទីពីរឈ្មោះថា Amelia សព្វថ្ងៃគេមានអាយុឆ្នាំ និងមានទម្ងន់ប្រហែលគីឡូក្រាមពេលទើបសម្រាលដំបូង និងកូនប្រុសទីបីមានឈ្មោះថា Atticus James មានទម្ងន់ប្រហែល៥.១គីឡូក្រាមឯណោះ។

ក្រោយពីសម្រាលរួច
ក្រោយពីសម្រាលរួច

អ្នកស្រី Emma បានឲ្យដឹងដែរថា ចំពោះកំណើតកូនទីមួយនិងទីពីរ អ្នកស្រីបានសម្រាលនៅឯមន្ទីរពេទ្យ។ ដោយឡែកចំពោះកូនទីបី អ្នកស្រីបានសម្រាលនៅឯផ្ទះ កំឡុងពេលអនុវត្តន៍វិធានការគម្លាតសង្គម។ ហើយទោះបីគេមានទម្ងន់ធ្ងន់បន្ដិចមែន ប៉ុន្ដែអ្នកស្រីចំណាយពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះដើម្បីសម្រាល។

ទោះជាយ៉ាងណាក៏ដោយ Atticus មិនទទួលបានកំណត់ត្រាជាទារកមានទម្ងន់ធ្ងន់ជាងគេនៅចក្រភពអង់គ្លេសនោះទេ។ ជាក់ស្ដែង តំណែងនេះបានទៅលើទារកម្នាក់ឈ្មោះថា Anila ដែលគេមានទម្ងន់ប្រហែល ៥.៦គីឡូក្រាមនៅពេលសម្រាល កាលពីឆ្នាំមុន។ សូមបញ្ជក់ថា ទម្ងន់ជាមធ្យមរបស់ទារិកាគឺ ៣.៣គីឡូក្រាម និងទម្ងន់របស់ទារកគឺ ៣.៤គីឡូក្រាមប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យដែលប្រមូលបានពីសេវាសុខភាពជាតិចក្រភពអង់គ្លេស (NHS)៕

  អ្នកស្រី Emma និងកូនទីបី
  អ្នកស្រី Emma និងកូនទីបី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T