ព្រូដិនសលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិត ដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់៥០ករណី!

//s5.kh1.co/ea/ea22a20246ee10a73cae74f4db738434b400bd8d.jpg
សង្គម

 ២២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើង គឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និងត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗ រួមមាន ករណីបញ្ហាសុខភាពបន្ទាន់ ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើន ដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានសម្រេចដាក់ចេញនូវផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រទាំងផ្នែកសុខភាព និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ។​​

ភ្នំពេញ៖ បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើង គឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និងត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗ រួមមាន ករណីបញ្ហាសុខភាពបន្ទាន់ ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើន ដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានសម្រេចដាក់ចេញនូវផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រទាំងផ្នែកសុខភាព និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ។​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ចប់ធានារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា នឹងក្លាយជាកញ្ចប់ធានារ៉ាប់រងដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវការការពារលើហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរជាក់លាក់ចំនួន​៥០​ករណី ដែលរួមមានផងដែរនូវ ជំងឺមហារីក ជំងឺគាំងបេះដូង ជំងឺគ្រោះថ្នាក់ដាច់សរសៃឈាម​​ខួរក្បាល និងផលវិបាកនៃជំងឺ២ករណី ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម ដែលយើងបានដឹងហើយថា ជំងឺបែបនេះនឹងធ្វើឱ្យផែនការហិរញ្ញវត្ថុក្រុមគ្រួសារ និងអនាគតកូនៗរបស់យើងជួបបញ្ហាយ៉ាងខ្លាំង ប្រសិនបើយើងមិនបានរៀបចំផែនការការពារទុកជាមុន។

សម្រាប់ផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន  ដោយក្រុមហ៊ុនបាន​រចនាផលិតផលនេះចេញជា ២ កញ្ចប់ផលិតផល ដែលកញ្ចប់នីមួយៗ នឹងផ្ដល់អត្ថប្រយោជន៍ស្របតាមតម្រូវការផ្សេងៗគ្នារបស់អតិថិជន។

ព្រូដិនសលកម្ពុជា 
ព្រូដិនសលកម្ពុជា 

កញ្ចប់ផលិតផលធានារ៉ាប់រងទីមួយ​មានឈ្មោះថា PRU អនាគតកូនខ្ញុំ ដែលសមស្របសម្រាប់អតិថិជន ដែលត្រូវការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងអនាគតការសិក្សាអប់រំ ដែលមានគុណភាពសម្រាប់កូនៗ  និងជួយឱ្យពួកគាត់មានសន្តិភាពផ្លូវចិត្ថ ដោយដឹងថា​ អត្ថប្រយោជន៍ធានារ៉ាប់រងនឹងផ្ដល់ថវិការសម្រាប់ចំណាយលើការព្យាបាល ប្រសិនបើពួកគាត់ជួបប្រទះនឹងបញ្ហាជំងឺធ្ងន់ធ្ងរជាដើម។

លោក ហ៊ង វុទ្ធី នាយកផ្នែកទីផ្សារ និងដៃគូចែកចាយរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា ៖

«មនុស្សយើងម្នាក់ៗ ត្រូវសម្រេចចិត្តលើបញ្ហាពិបាកជាច្រើនជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់គួរតម្រូវឱ្យជ្រើសរើសថា តើគួរទុកលុយសម្រាប់បង់ថ្លៃលើការព្យាបាលជំងឺ ឬក៏ទុកសម្រាប់ផ្តល់ការអប់រំល្អៗ ដល់កូនៗពួកគេឡើយ។ ឥឡូវនេះជាមួយកញ្ចប់ធានារ៉ាប់រងរបស់ ព្រូដិនសលកម្ពុជា ប្រជាពលរដ្ឋយើងអាចធានាបានថា ពួកគេនឹងមានថវិកាមួយកញ្ចប់ ដើម្បីជួយដល់ក្រុមគ្រួសារ និងអនាគតកូនៗ​របស់ពួកគេ​ក្នុងគ្រាលំបាក មិនថាដោយសារគ្រោះថ្នាក់ចៃដន្យ ឬក៏ជំងឺធ្ងន់ធ្ងរ ដែលមេគ្រួសារអាចធ្លាក់ខ្លួនឈឺ»។

ប្រសាសន៍លោក ហ៊ង វុទ្ធី

កញ្ចប់ផលិតផលធានារ៉ាប់រងមួយទៀត មានឈ្មោះថា PRU ទ្រព្យខ្ញុំ សមស្របសម្រាប់គ្រួសារវ័យចំណាស់ និងម្ចាស់អាជីវកម្មផងដែរ ហើយកញ្ចប់ផលិតផលធានារ៉ាប់រងនេះ ក៏មានរួមបញ្ចូលអត្ថប្រយោជន៍ដែលជួយគាំទ្រដល់អាជីវកម្ម  ប្រសិនបើបុគ្គលសំខាន់ដូចជា ម្ចាស់គ្រប់គ្រងអាជីវកម្ម ឫ អគ្គនាយកអាជីវកម្ម ទទួលមរណៈភាព ឫធ្លាក់ខ្លួនឈឺក្នុងប្រភេទជំងឺមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំង៥០ករណី ដែលត្រូវបានធានារ៉ាប់រង។

លោក ហ៊ង វុទ្ធី បានបន្ថែមទៀតថា៖

«នៅទូទាំងប្រទេស ប្រជាពលរដ្ឋកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើត និងប្រកបអាជីវកម្មឱ្យទទួលបានជោគជ័យ ហើយពួកគាត់ពិតជាមិនចង់ឱ្យការខិតខំរបស់ពួកគាត់ ត្រូវអសារបង់ដោយសារតែហេតុការណ៍អកុសលណាមួយនោះទេ។ ដូចនេះការរៀបចំគម្រោងជាមុន នឹងអាចធានាបានថា អាជីវកម្មរបស់ពួកគាត់នៅតែអាចបន្តបាន បើទោះបីម្ចាស់ភាគហ៊ុន ឫអ្នកពាក់ព័ន្ធធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារផលិតផល PRU ទ្រព្យខ្ញុំ នឹងជួយសម្រាលបន្ទុកក្នុងការចំណាយលើថ្លៃព្យាបាល នៅក្នុងពេលវេលាដ៏លំបាកមួយនេះ»។

  ប្រសាសន៍លោក ហ៊ង វុទ្ធី 

ប្រជាពលរដ្ឋកម្ពុជា អាចទិញផលិតផលធានារ៉ាប់រងទាំង ២ ខាងលើចាប់ពីថ្ងៃទី ១៥ ខែមិថុនា ​នេះតទៅ។ ដើម្បីទទួលបានការការពារដែលសាកសមបំផុត ស្របតាមតម្រូវការផ្នែកសុខភាព និងហិរញ្ញវត្ថុគ្រួសារ លោកអ្នកអាចធ្វើការប្រឹក្សា ជាមួយទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតាមសាខាធនាគារអេស៊ីលីដាទូទាំងប្រទេស  ឬធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ bit.ly/chatwithpru នោះក្រុមការងារព្រូដិនសលកម្ពុជា នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកវិញសម្រាប់ព័ត៌មានលម្អិត៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២២ ថ្ងៃមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T