​ស្លាប់ ៣០នាក់ របួស ៧៨នាក់ ត្រឹម​ពេល​មួយ​អា​ទិត្យ​ ដោយ​សារ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​

//s5.kh1.co/d7/d7b3f95e8cef9758b8292a8832b786985408cfeb.jpg
សង្គម

 ២២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០​នេះ បានសម្លាប់មនុស្ស ៣០នាក់ និងរបួស ៧៨នាក់

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០​នេះ បានសម្លាប់មនុស្ស ៣០នាក់ និងរបួស ៧៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៧លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣០នាក់ របួសធ្ងន់ ៥០នាក់ និងរបួសស្រាល ២៨នាក់ មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់​ទិស​ចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងជាដើម ៕

រូបភាពគ្រោះថ្នាក់ចរាចរណ៍ កាលពីសប្តាហ៍មុន

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T