មើល Idol ស្គាល់អត់? ឥឡូវ សុគន្ធកញ្ញា មិនណយទេ

//s5.kh1.co/85/85322fa0446c6ee1dbae0766cb596d756445e639.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថាមានកូនហើយលែងស្អាត? គិតខុសហើយ មើលតែ កំពូលតារាចម្រៀង សុគន្ធ កញ្ញាទៅដឹងហើយ គឺនៅតែស្អាតខ្ញង់មិនឲ្យចាញ់សម្រស់ក្រមុំៗឡើយ។

ភ្នំពេញ៖ ទោះបីជាពេលនេះ កំពូលតារាចចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា មានគ្រួសារ និងថែមទាំង ទើបតែសម្រាលកូន កាលពីប៉ុន្មានខែមុននេះមែន ប៉ុន្តែ​យើងឃើញថា តារាស្រីរូបនេះ ហាក់មានការថែទាំសម្ផស្សបាន នៅតែស្រស់សោភា មិនឲ្យចាញ់ក្រមុំៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរយៈពេល មួយរយៈចុងក្រោយនេះ បន្ទាប់ពីសម្រាលកូនរួច រឹងដៃរឹងជើងមក អ្នកនាងក៏បានវិលត្រឡប់មកច្រៀងវិញដូចធម្មតា ហើយអ្វីដែលពិសេស គឺការវិលត្រឡប់របស់កំពូលតារាចម្រៀងរូបនេះ គឺនៅតែមានឥទ្ធិពលនៃការគាំទ្រច្រើនដដែល តាមរយៈសកម្មភាពផ្អែមល្ហែមជាមួយគ្រួសារ ព្រមទាំង ការតុបតែងខ្លួន និងការលេងម៉ូតសម្លៀកបំពាក់របស់នាង នៅតែស្រស់ស្អាត ប្លែកៗពីមុនច្រើន។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកម៉ាក់សម័យថ្មីរូបនេះ បានបញ្ចេញសម្រស់នៅក្នុងការផាត់មុខ បែបថ្មីមួយបែបទៀត ដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ។ ដែលតាមរយៈរូបថតប៉ុន្មានសន្លឹកដែលបង្ហោះដោយអ្នកផាត់មុខជូនតារារូបនេះ បានបង្ហាញថា មិនថាតែការផាត់មុខ ការរៀបចំខ្លួន ទម្រង់មុខ មើលទៅគឺសាកសមស្រស់ស្អាត និងទាក់ទាញខ្សែភ្នែកអ្នកគាំទ្រខ្លាំង អ្នកណាឃើញហើយក៏សរសើរមិនដាច់ពីមាត់ដែរ បើទោះបីនាងមានកូន​មួយហើយមែន តែនៅតែថែរាង បានយ៉ាងខ្ញង់សាកសមនឹងឈ្មោះជាកំពូលតារាមែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ Ra SoPanha

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T