ស្វាប្រមឹក ធ្លាប់តែមានស្រាផឹក ដល់ពេលគ្មានស្រាផឹក បែរជាខាំបុរសម្នាក់ស្លាប់ និងខាំឲ្យរបួស២៥០នាក់ទៀត

//s5.kh1.co/77/77686ad38ccd378cdcd81bab2a50b79c93ed4ae5.jpg
សង្គម

 ២២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្វាមួយក្បាលញៀននឹងស្រា ឈ្មោះថា កូឡា អាយុ៦ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh បានចេញអុកឡុក ដោយខាំបុរសម្នាក់ស្លាប់ និងខាំឲ្យរបួស២៥០នាក់ទៀត។

ឥណ្ឌា៖ ថ្មីៗនេះ ស្វាមួយក្បាលញៀននឹងស្រា ឈ្មោះថា កូឡា អាយុ៦ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh បានចេញអុកឡុក ដោយខាំបុរសម្នាក់ស្លាប់ និងខាំឲ្យរបួស២៥០នាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាម្ចាស់ស្វាមួយក្បាលនេះ ជាមនុស្សរៀនអាគម និងតែងតែដាក់ស្រាឲ្យវាផឹក រហូតដល់ក្លាយជាទម្លាប់។ លុះពេលដែលម្ចាស់ស្លាប់បាត់ទៅ គ្មាននរណាម្នាក់ដាក់ស្រាឲ្យវាផឹកទៀតឡើយ ដែលជាហេតុធ្វើឲ្យវាខឹងសម្បារ និងចេញអុកឡុកពាសពេញផ្លូវ។ ហើយគោលដៅនៃការវាយប្រហាររបស់វា គឺភាគច្រើនទៅលើស្រីៗ និងក្មេងៗ ដោយវាបានប្រើចង្កូមខាំ បណ្ដាលឲ្យពួកគេទាំងនោះត្រូវដេរមុខរបួសអស់ជាច្រើនថ្នេរ។

ក្រោយពីកើតហេតុខាងលើនេះរួចមក ស្វា កូឡា ត្រូវបានគេបញ្ជូនទៅកាន់សួនសត្វមួយកន្លែង ហើយគេសង្កេតឃើញថា វាមិនត្រឹមតែជាស្វាប្រមឹកឡើយ វាថែមទាំងមិនព្រមសុីបន្លែទៀតផង។ ចំពោះបញ្ហានេះ ត្រូវបានគេជឿជាក់ថា កាលម្ចាស់របស់វានៅរស់ ប្រាកដជាឧស្សាហ៍ដាក់សាច់ឲ្យវាសុី។

យ៉ាងណាមិញ ចៀសវាងពីការវាយប្រហារផ្សេងៗ ស្វា កូឡា ត្រូវបានគេដាក់ឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកពីស្វាដទៃទៀត ហើយវានឹងត្រូវរស់នៅក្នុងទ្រុងអស់មួយជីវិតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្វា កូឡា
ស្វា កូឡា
សួនសត្វដែល ស្វា កូឡា ត្រូវដាក់ឲ្យនៅក្នុងទ្រុង
សួនសត្វដែល ស្វា កូឡា ត្រូវដាក់ឲ្យនៅក្នុងទ្រុង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T