មួយរយៈចុងក្រោយ ព្យុះភ្លៀងច្រើនពេក លើដេវីត ទេព បូព្រឹក្ស និយាយថា....

//s5.kh1.co/2e/2e3eb600384dce47d792179abe30009fb820fd38.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្ន កាន់តែជោគជ័យលើវិស័យសិល្បៈ ដោយពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងទៀតផង។

ភ្នំពេញ៖​ បច្ចុប្បន្ន តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស កាន់តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ យ៉ាងណាមិញ បើទោះបីទោះបី ជោគជ័យលើវិថីសិល្បៈមួយនេះ តែនាងក៏នៅតែជួបរឿងដោយការិះគន់ ពីមហាជនមួយចំនួនតូចស្ទើរតែគ្រប់ពេលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីមានអ្នករិះគន់នាង យ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ នៅតែអាចឈរជើងជាតារាចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំងដដែល។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារខ្លីនិយាយថា៖

អរុណសួស្តី! ពេលដែលធុញនឹងវិថីដែលពួកខ្ញុំកំពុងដើរខ្ញុំតែងសួរគាត់ថាហត់អត់ ហត់នឹងជួបរឿងដដែលៗអត់ គាត់ថាមិនហត់ជាដាច់ខាត់លុះត្រាណា DITWAY នៅមានហ្វេនជាថាមពល ខ្ញុំសូមអរគុណដល់ហ្វេន DITWAY នឹង TBP ដែលតែងតែនៅក្បែរពួកយើង នឹងចេះបែងចែកល្អនឹងអាក្រក់។

សម្ដី ទេព បូព្រឹក្ស

ជាការពិតណាស់ ដូចដែលយើងបានដឹងស្រាប់ហើយថា កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត ជាគូស្នេហ៍ជាមួយគ្នា ដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញ ទៅមក បើទោះបី ជួបការិះគន់ជាន់ពន្លិចយ៉ាងណា ក៏នៅតែឈរជើង និងបន្តលើវិថីសិល្បៈចម្រៀងមួយនេះ ដោយជោគជ័យមកដល់បច្ចុប្បន្ននេះផងដែរ។ នេះហើយ បានហៅថា ស្នេហាដែលចេះមើលថែគ្នា ពេលមានរឿង មិនថា ល្អ ឬអាក្រក់នោះទេ តែងតែនៅចិត្តគ្នាជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T