អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ សម្រេចបាន ៣០% ហើយ

//s5.kh1.co/60/604d49466c409a5850de2925ff5474c807d54680.jpg
Khmerhome

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=488,q=100/69/69fa061e1e9097da12a588ea9f5d52460de65531.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ២៦០០០ហិកតា មានបណ្ដោយប្រមាណ ៦គីឡូម៉ែត្រ និងទទឺងប្រមាណ ៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឺង ស្រុកស្អាង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ សម្រចការសាងសង់ប្រមាណ ៣០ភាគរយ។ បើតាមទំព័ហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានបញ្ជាក់ គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និងBoeing 747-800 ចុះចតបាន។ តាមការបន្តឱ្យដឹងរបស់ សម្ដេច នាយករដ្ឋមន្ត្រី បន្ថែមថា ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ក្នុងទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ។

https://s5.kh1.co/__image/w=510,h=752,q=100/3a/3a6d437e532a47fc386bab0814608318e2d62bab.jpg

«កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច»។ តាមការសង្ឃឹមរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។

https://s5.kh1.co/__image/w=650,h=374,q=100/64/64e581aae050b7b2faa4e624c53f4b99e7000e50.jpeg

សូមរម្លឹកថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០១៨៕

https://s5.kh1.co/__image/w=650,h=363,q=100/44/44e0c09a21929e2054a4906885c782f462bbb631.jpeg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T