ទាហានចិន​៤០នាក់​ ​បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា ​តាមព្រំដែនជម្លោះជាមួយ​ប្រទេសឥណ្ឌា

//s5.kh1.co/f1/f1e1b411203cc648644dd0ebf5c248491f9e8b9a.jpg
សង្គម

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិនបានបាត់បង់ទាហានរបស់ខ្លួនយ៉ាងតិច ៤០នាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយប្រើកម្លាំងបាយ ជាមួយទាហានឥណ្ឌា នៅតាមព្រំដែនដែលមានជម្លោះនៅសប្តាហ៍នេះ។

ម៊ុមបៃ៖ ​អាជ្ញាធរឥណ្ឌា​និយាយថា ប្រទេសចិនបានបាត់បង់ទាហានរបស់ខ្លួនយ៉ាងតិច ៤០នាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយប្រើកម្លាំងបាយ ជាមួយទាហានឥណ្ឌា នៅតាមព្រំដែន​ជម្លោះ​ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាពតានតឹងរវាងប្រទេសទាំងពីរ កើតឡើងជាថ្មី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ
ភាពតានតឹងរវាងប្រទេសទាំងពីរ កើតឡើងជាថ្មី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TV News24 លោក V.K.Singh​ ដែលជាអតីតមេបញ្ជាការកងទ័ពឥណ្ឌា បានលើកឡើងយ៉ាងដូច្នេះថា៖

ប្រសិនបើទាហាន​ភាគីឥណ្ឌា ២០នាក់ ត្រូវបាន​សម្លាប់នៅក្នុងការ​ប្រយុទ្ធ​ដៃដោយដៃ កាលពីយប់ថ្ងៃច័ន្ទសប្តាហ៍មុននោះ។ ដូច្នេះវាមានន័យថា ទាហានចិន​ដែលបានស្លាប់និងរបួស គឺមានលើសទាហានឥណ្ឌាដល់ទៅ ២ដង ឬប្រមាណ ៤០នាក់។

V.K.Singh
ទាហានឥណ្ឌា ២០ នាក់បានស្លាប់
ទាហានឥណ្ឌា ២០ នាក់បានស្លាប់

​អតីតមេបញ្ជាការកងទ័ពឥណ្ឌាខាងលើរូបនេះ មិនបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រសេចក្តីថ្លែងការណ៍របស់លោកនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបាន​អះអាងថា ​ប្រវត្តិសាស្ត្រប្រទេសចិន គឺមិន​ដែលរាយការណ៍ថាមានទាហានរបស់ខ្លួនប៉ុន្មាននាក់ បានស្លាប់នៅរាល់​ពេលកើតមានភាពតានតឹងជាមួយប្រទេសឥណ្ឌានោះទេ។ តួយ៉ាង ដូចជាការប៉ះទង្គិចគ្នាជាមួយប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៦២ ជាដើម។

ពលរដ្ឋឥណ្ឌាចូលរួមពិធីដង្ហែសព ទាហាឥណ្ឌា ដែលត្រូវបានសម្លាប់
ពលរដ្ឋឥណ្ឌាចូលរួមពិធីដង្ហែសព ទាហាឥណ្ឌា ដែលត្រូវបានសម្លាប់

គួរឱ្យដឹងផងដែរថា ​ភាពតានតឹងរវាងប្រទេសឥណ្ឌា និងចិន បានកើតឡើងជាថ្មីអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមន្ត្រី​ឥណ្ឌា​បានអះអាងថា ទាហាន​​​របស់​ចិន​បាន​លុកលុយ​ចូល​ដែន​ដី ​ដែលប្រទេស​ឥណ្ឌាកំពុងកាន់កាប់ ខណៈប្រទេសចិនបានប្រឆាំង​នឹង​ការ​ស្ថាបនា​ផ្លូវ​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​នោះ ដោយអះអាងថា​ វាគឺជា​ដែនដី​របស់​ខ្លួន៕

នៅក្នុងការប្រយុទ្ធគ្នា ទាហានរបស់ប្រទេសទាំងពីរ ​ប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម
នៅក្នុងការប្រយុទ្ធគ្នា ទាហានរបស់ប្រទេសទាំងពីរ ​ប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T