ស្ថានការណ៍ក្នុងប្រទេសប្រេស៊ីល កាន់តែអាក្រក់ ដោយសារជំងឺកូវីដ-១៩បានសម្លាប់មនុស្សកាន់តែច្រើន រីឯការឆ្លងផ្ទុះឡើងកាន់តែខ្ពស់

//s5.kh1.co/dc/dcf9c2e251241adf68574aae8a2d7bab71eb7932.jpg
សង្គម

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ថា មានការឆ្លងវីរុសកូរ៉ូណាច្រើនជាងមួយលាននាក់។

ប្រេស៊ីល៖ ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសទី២ ដែលបានកត់ត្រាចំនួនអ្នកស្លាប់ជាង៥០,០០០នាក់ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ថា មានការឆ្លងវីរុសកូរ៉ូណាច្រើនជាងមួយលាននាក់។ ប៉ុន្តែអ្នកជំនាញនិយាយថា ចំនួនពិតប្រាកដគឺខ្ពស់ជាងនេះ ដោយសារកង្វះការធ្វើតេស្ដ និងការឆ្លងកំពុងផ្ទុះឡើងកាន់តែខ្ពស់។

សហគមន៍ជនជាតិដើមភាគតិចស្ថិតនៅក្នុង ការវាយប្រហារនៃការផ្ទុះឡើងនៃជំងឺខ្លាំងបំផុត ក្នុងប្រទេសប្រេស៊ីល
សហគមន៍ជនជាតិដើមភាគតិចស្ថិតនៅក្នុង ការវាយប្រហារនៃការផ្ទុះឡើងនៃជំងឺខ្លាំងបំផុត ក្នុងប្រទេសប្រេស៊ីល

ទន្ទឹមនឹងនេះ ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកំពុងចោទប្រកាន់លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ផងដែរ។ លោក Bolsonaro ក៏បានរងការរិះគន់យ៉ាងខ្លាំង ទៅលើការឆ្លើយតបរបស់លោក ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ គាត់បានប្រឆាំងនឹងការបិទប្រទេស និងមិនយល់ស្របចំពោះការផ្ដល់យោបល់ពីក្រសួងសុខាភិបាល នៃរដ្ឋាភិបាលរបស់គាត់។

ក្រុមអ្នកប្រឆាំងបានប្រមូលផ្ដុំគ្នា នៅទីក្រុងជាច្រើន រួមទាំងទីក្រុងសៅប៉ូឡូ
ក្រុមអ្នកប្រឆាំងបានប្រមូលផ្ដុំគ្នា នៅទីក្រុងជាច្រើន រួមទាំងទីក្រុងសៅប៉ូឡូ

កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកស្លាប់ចំនួន៦៤១នាក់បន្ថែមទៀត ដែលត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងមក ហើយបានធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ចំនួន៥០,៦១៧នាក់។ ក្នុងរយៈពេលដូចគ្នានេះដែរ គេក៏បានរកឃើញអ្នកឆ្លងថ្មីចំនួនជាង១៧,០០០នាក់។

ចំណែកនៅសហរដ្ឋអាមេរិក ស្ថានការណ៍ក៏នៅតែអាក្រក់ ដោយមានករណីឆ្លងជាង២.២លាននាក់ និងជិត១២០,០០០នាក់បានស្លាប់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T