អ្នករកស៊ីផលិតក្ដារមឈូសលក់នៅឈីលីកាក់កបខ្លាំង រហូតបញ្ចេញផលិតផលថ្មីមួយប្រភេទ ដែលសមស្របនឹងសម័យកូរ៉ូណា

//s5.kh1.co/29/297558015a42b1a14f5e4d78a9b35400a0a487da.jpg
សង្គម

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នករកស៊ីផលិតក្ដារមឈូសលក់នៅឈីលីកាន់តែកាក់កប រហូតបញ្ចេញផលិតផលថ្មីមួយប្រភេទ សមស្របនឹងសម័យកូរ៉ូណា

ឈីលី៖ គ្រួសាររបស់លោក Nicolás Bergerie ប្រកបមុខរបរជាអ្នកផលិតក្ដារមឈូលអស់រយៈពេល ជំនាន់មកហើយ និងមិនដែលផ្លាស់ប្ដូរអ្វីទាំងអស់។ ប៉ុន្ដែនៅពេលវីរុសកូរ៉ូណាឆ្លងរាលដាលខ្លាំងនៅតំបន់អឺរ៉ុប គាត់បានសម្រេចចិត្ដបញ្ចេញនូវក្ដារមឈូសថ្មីមួយប្រភេទ ដែលសមស្របនឹងតម្រូវការបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្ដារមឈូសប្រភេទថ្មីនោះ មានឈ្មោះថា «កូវីដ» គឺជាក្ដារមឈូសដែលផលិតចេញពីឈើតម្លៃថោក ហើយផលិតបានលឿន ដែលកាលពីមុន ក្ដារមឈូសទាំងនោះបានផលិតពីឈើដ៏មានតម្លៃ បូករួមនឹងចម្លាក់យ៉ាងប្រណិត និងប្រើប្រាស់ជាមួយកញ្ចក់ល្អៗជាដើម។ ប៉ុន្ដែផលិតផលថ្មីនេះ គឺសាកសមបំផុតសម្រាប់ប្រទេសឈីលី ដែលជាចំណុចក្ដៅនៃការផ្ទុះឡើងវីរុសកូរ៉ូណា ទោះបីរដ្ឋាភិបាលបានចាត់វិធានការតឹងរុឹង ដើម្បីគ្រប់គ្រងការរីករាលដាលយ៉ាងណាក៏ដោយ។

ជាក់ស្ដែង កាលពីថ្ងៃសុក្រសប្ដាហ៍មុនប្រទេសឈីលីមានករណីឆ្លងសរុបរហូតដល់ ២៣០,០០០នាក់ ធ្វើឲ្យប្រទេសនេះឈរនៅលំដាប់ថ្នាក់ទី ក្នុងពិភពលោក ដោយមានករណីឆ្លងថ្មីជាង ៥,០០០នាក់ ត្រូវបានរាយការណ៍នៅថ្ងៃធម្មតា ហើយនៅសប្ដាហ៍នេះ គេរំពឹងថាករណីឆ្លងសរុបក្នុងប្រទេសឈីលីនឹងកើនផុតប្រទេសអុីតាលីទៀតផង។

ដោយមានមនុស្សជាង ៤,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឈីលី លោក Bergerie ដែលជាម្ចាស់អាជីវកម្មផលិតក្ដារមឈូសខាងលើបានមើលឃើញថា ការបញ្ជាទិញមានការកើនឡើងគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ក្រុមការងាររបស់លោកកំពុងផលិតមឈូលចំនួន ១០០ក្នុងមួយសប្ដាហ៍ គឺកើនឡើងថ្វេរដង បើធៀបនឹងពេលពីមុន។ ហើយបើទោះបីជាលក់ដាច់ជាងមុនក៏ពិតមែន ប៉ុន្ដែប្រាក់ចំណូលរបស់លោកហាក់ធ្លាក់ចុះជាងពាក់កណ្ដាល ព្រោះត្រូវលក់ចេញក្នុងតម្លៃថោកជាងមុន៕

សូមទស្សនារូបភាពខាងក្រោម៖

កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
ឧបករណ៍ផលិតក្ដារមឈូស
ឧបករណ៍ផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
អ្នកផលិតក្ដារមឈូស
អ្នកផលិតក្ដារមឈូស
អ្នកផលិតក្ដារមឈូស
អ្នកផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
ក្ដារមឈូសធ្វើរួច
ក្ដារមឈូសធ្វើរួច
កន្លែងផលិតក្ដារមឈូស
កន្លែងផលិតក្ដារមឈូស
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T