កាលពីពេលថ្មីនេះ ក្រុមប៉ូលីសបានរកឃើញ រណ្តៅជម្រៅ ៣០ម៉ែត្រមួយ ដែលជីកសំដៅទៅរកម៉ាស៊ីនដកប្រាក់ នៅក្នុងហាងមួយ នៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។

យោងទៅតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ចោរមួយចំនួននៅក្នុង ទីក្រុង Manchester ប្រទេសអង់គ្លេស បានខិតខំស្វែងរក នូវកលល្បិចជាច្រើន ដើម្បីលួចយកប្រាក់ ដែលនៅក្នុងម៉ាស៊ីនដកប្រាក់ តាមហាង ឬដងផ្លូវ។ ដូចគ្នានេះដែរ រណ្តៅដែលប៉ូលីសបានរកឃើញនោះ គឺចោរបានប្រើប្រាស់គ្រឿងម៉ាស៊ីន ដើម្បីធ្វើការជីកក្រោមដី ដែលមានជម្រៅ ៣០ម៉ែត្រ ដោយប្រើរយៈពេលអស់ជាង ៦ខែឯណោះ។

សូមបញ្ជាក់ផងដែរថា រណ្តៅមួយនេះគឺបានចាប់ផ្តើមពី ផ្លូវរថភ្លើង “Embankment” ដែលស្ថិតនៅផ្នែកខាងក្រោយនៃហាង “Fallowfield Shopping” ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ទៅខាងក្រោមចំណតរថយន្ត និងហាងមួយកន្លែង ប៉ុន្តែសំណាងល្អ ត្រូវបានប៉ូលីសប្រទះឃើញទាន់ពេល។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]