បើមិនប្រាប់ មិនដឹងថា ជាសុវត្ថិឌី ធារិកា ទេ!!

//s5.kh1.co/f2/f2e241dd661a84b2d4e78c9698eecbbe94d798ff.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីបានក្លាយខ្លួនជាតារាចម្រៀងអាជីព មានកេរ្តិ៍ឈ្មោះល្បីមក តារាចម្រៀង សុវត្ថិឌី ធារិកា មានការវិវត្តន៍ការតុបតែងខ្លួន បានស្អាតជាងមុន មើលស្ទើរលែងចង់ស្គាល់។

ភ្នំពេញ៖ មិនឲ្យស៊ាំភ្នែកទស្សនិកជនឡើយ មួយរយៈនេះ តាំងពីបានក្លាយខ្លួនទៅជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម ថោន មក យើងឃើញថា កញ្ញា សុវត្ថិឌី ធារិកា កាន់តែលេងខ្លួន ស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ប្រែប្លែកពីមុនដាច់។ ទន្ទឹមនឹងការងារមមាញឹកច្រើនផងដែរនោះ តារាចម្រៀង រាងតូចច្រឡឹងរូបនេះ តែងតែតុបតែងខ្លួន លែងម៉ូតសម្លៀកបំពាក់ ទៅតាមកម្មវិធីនានា បានយ៉ាងសាកសម មិនថាសម្លៀកបំពាក់សម័យ ឬបុរាណឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ សុវត្ថិឌី ធារិកា បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹក បង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបង្ហាញពីការតុបតែងមុខបែបថ្មី ដែលមានការផាត់មុខបែបកាចៗជាងមុន ស្ទីលម៉ូតសក់ក៏ថ្មី មើលទៅពិតជារំលេចនូវភាពស្រស់ស្អាតខ្លាំងមិនចាញ់សិល្បៈរៀមច្បងប៉ុន្មានដែរ។

ជាមួយគ្នានេះ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ តារារូបនេះ ត្រូវបានហ្វេនៗ លាន់មាត់សរសើរជាច្រើន ដោយលើកឡើងថា នាងពិតជាពូកែផ្លាស់ប្ដូរខ្លួនមែន ដែលកាលពីមុន នាងធ្លាប់តែជាក្មេងស្រីម្នាក់ដែល មានសម្បុរខ្មៅស្រអែម និងមានការតុបតែងខ្លួនបែបជាក្មេងស្រីសុភាពៗធម្មតា តែពេលនេះ មានការផ្លាស់ប្ដូរមកមានមុខមាត់ ស្រស់ថ្លា គួរឲ្យស្រលាញ់បែបនេះបានមិនធម្មតា៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T