មនុស្សជាង១០០នាក់ បានស្លាប់ និងរបួស យោងទៅតាមព័ត៌មានរបស់ប្រទេសចិន បន្ទាប់ពីមានការរញ្ជួយដី នៅតំបន់ដាច់ស្រយាល ក្នុងខេត្ដ ស៊ីឆ័ន ប្រទេសចិន កាលពីម៉ោង ៨ ព្រឹកម៉ោងនៅប៉េកាំង។

យ៉ាងណាមិញ ការរញ្ជួយដីនេះគឺបាន កើតឡើងនៅចំកណ្ដាលនៃទីក្រុង Linqiong នៃភាគលិច។ នៅក្នុងនោះ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលមានឈ្មោះថា Kelsey Broderick បានប្រាប់សារព័ត៌មានសៀងហៃថា នៅពេលព្រឹកដែលខ្ញុំភ្ញាក់ឡើង គឺអគារស្នាក់នៅរបស់ខ្ញុំរញ្ជួយ ប្រហែលជា ២នាទី ដែលនៅពេលដែលមើលទៅខាងក្រៅបង្អួច គឺមានសភាពជាធម្មតា បន្ទាប់ពីមានការរញ្ជួយបែបនេះ។

ទោះជាយ៉ាងណាសម្រាប់  ហេតុការណ៍នេះក៏ធ្លាប់បាន កើតឡើងកាលពីឆ្នាំ ២០០៨ ដែលបានសម្លាប់មនុស្ស ជិត ៩០,០០០នាក់ និង បន្សល់ទុកមនុស្សជាច្រើននាក់ ដែលមិនមានលំនៅដ្ឋាន។ ព័ត៌មានបន្ថែមជុំវិញ ពីហេតុការណ៍នេះ នៅធ្វើការផ្សាយនៅពេលខាងមុខ៕





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]