​បិសាច​ក្រហម​ Manchester United និងអ្នក​មាន​បុណ្យ​ Barcelona បាន​ត្រឹម​ស្មើ​ក្រៅ​ទឹក​ដីខ្លួន​ ក្រោម​ហេតុ​ផល​នេះ​​​

//s5.kh1.co/6f/6f94c9258b5cb43f184f16a2793790b39c9ad0ad.jpg
កីទ្បា

 ២២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមខ្លាំងបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើជាមួយគូ​ប្រកួត​នៅ​ក្រៅទឹកដីរបស់ខ្លួន

ក្រុមខ្លាំងបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើជាមួយគូ​ប្រកួត​នៅក្រៅទឹកដីរបស់ខ្លួន សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសុក្រ ទី១៩ មិថុនាកន្លងទៅនេះ។ ក្រុមទាំង២ ទទួល​បាន​ម្នាក់១ពិន្ទុ ដោយក្រុម Man United ប្រកួតស្មើ ១-១ ជាមួយក្រុម Tottenham Hotspur ចំណែកក្រុម Barcelona​ ប្រកួតស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះ Sevilla ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមបិសាចក្រហមនេះ បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ TottenhamHotspur ដោយគ្រប់គ្រងបាល់បាន​៦៣​ភាគរយ ប៉ុន្តែនៅនាទីទី២៧ អ្នកចាំទី David de Gea ធ្វេសប្រហែស ធ្វើឲ្យក្រុមម្ចាស់ផ្ទះរកគ្រាប់​បាល់នាំមុខ​មុនដោយកីឡាករSteven Bergwijn ។ រហូតដល់នាទីទី៨១ កីឡាករក្រុម TottenhamHotspur ធ្វើឲ្យមាន​កំហុស​នៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលឆែកក្នុង VAR ក៏សម្រេចចិត្តផ្តល់បាល់ពិន័យ១១ម៉ែត្រទៅក្រុម Man United ដែលជាការស៊ុតដោយកីឡាករ Bruno Fernandes ធ្វើឲ្យចប់ការប្រកួត ក្រុមទាំងពីរទទួលបាន​លទ្ធផល​ស្មើគ្នា ១ទល់១។

Manchester United 
Manchester United 

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តឈរចំណាត់ថ្នាក់លេខ៥ដដែលមាន៤៦ពិន្ទុ ខណៈក្រុមមាន់ខ្នាយមាស Tottenham Hotspur បន្តឈរចំណាត់ថ្នាក់លេខ៨មាន៤២ពិន្ទុ សម្រាប់ការប្រកួតសប្តាហ៍ទី៣០ នៅលីគ​កំពូល​អង់គ្លេស។ ក្រុមបិសាចក្រហមនឹងត្រូវប៉ះក្រុមភ្ញៀវ Sheffield United នៅថ្ងៃទី២៦ ខែមិថុនាបន្តទៀត ស្របពេល​ដែលក្រុម Tottenham Hotspur ក៏ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ West Ham United នៅថ្ងៃទី២៤ ខែមិថុនាដែរ សម្រាប់ការប្រកួតសប្តាហ៍ទី៣១ ។

Manchester United and Barcelona 
Manchester United and Barcelona 

ចំណែកឯការប្រកួតនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga វិញ គឺក្រុមភ្ញៀវ Barcelona បានប្រកួតស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះ Sevilla ដោយក្រុមទាំង២ទទួលបាន១ពិន្ទុស្មើគ្នា ហើយ​ ក្រុម Barcelona បន្តឈរ​កំពូលតារាងដដែល ក៏ដូចជាក្រុម Sevilla ក៏បន្តឈរចំណាត់ថ្នាក់លេខ៣ដដែល។

ឯលទ្ធផលនេះប្រសិនបើក្រុម Real Madrid ដែលនឹងត្រូវប្រកួតនៅថ្ងៃស្អែកឈ្នះគូប្រកួតនោះក្រុមទាំងពីរ នឹងមានពិន្ទុស្មើគ្នាគឺ៦៣ពិន្ទុដូចគ្នា ប៉ុន្តែទាល់តែ Real Madrid ឈ្នះគូប្រកួតយ៉ាងតិច៤គ្រាប់ទើបអាចឈរ​កំពូលតារាងបាន ។

សូមបញ្ជាក់ថា សម្រាប់ក្រុម Barcelona នឹងត្រូវប៉ះជាមួយក្រុមភ្ញៀវ Bilbao នៅថ្ងៃពុធ ទី២៤ ខែមិថុនា​ខាងមុខនេះ ខណៈក្រុម Sevilla នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Vilarreal នៅថ្ងៃអង្កា ទី២៣ ខែមិថុនាដែរ សម្រាប់​ការប្រកួតសប្តាហ៍ទី៣១ នៅលីគកំពូលអេស្ប៉ាញ៕

Tottenham Hotspur
Tottenham Hotspur
Manchester United 
Manchester United 
Tottenham Hotspur
Tottenham Hotspur
Manchester United 
Manchester United 
Manchester United and Tottenham Hotspur
Manchester United and Tottenham Hotspur
Manchester United 
Manchester United 
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T