អស្ចារ្យ! គ្រាន់តែពងមាន់៣គ្រាប់សោះ ក៏អាចជួយឲ្យបុរសម្នាក់នេះអាច..... (មានវីដេអូ)

//s5.kh1.co/ce/cec1764f269713b3727e2a05228f160be1b82435.jpg
សង្គម

 ២១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ មានបុរសម្នាក់ជនជាតិយីម៉ែនឈ្មោះថា Muqbelដែលរស់នៅក្នុងប្រទេសម៉ាឡេសុីម្នាក់បានបំបែកឯកទកម្មពិភពលោក Guinness World Records ដោយប្រើប្រាស់តែស៊ុតមាន់តែបីគ្រាប់ប៉ុណ្ណោះ។

ម៉ាឡេសុី៖ កាលពីថ្មីៗនេះ មានបុរសម្នាក់ ឈ្មោះថា Muqbel ដែលរស់នៅក្នុងប្រទេសម៉ាឡេសុីម្នាក់បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records ដោយប្រើប្រាស់តែស៊ុតមាន់តែ៣គ្រាប់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកប្រសិនជាយើងស្តាប់មើលទៅ ហាក់បីដូចជាមានភាពងាយស្រួលណាស់អីចឹង ដោយយកស៊ុតមាន់មកតម្រួតលើគ្នាបីគ្រាប់ ដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយនោះ ប៉ុន្តែការយល់ឃើញបែបនេះ គឺយល់ខុសទាំងស្រុង ព្រោះថាសម្បកស៊ុតមានលក្ខណៈ រឹង ផុយនិង រលោងនិង វាមានរូបរាងមិនស្មើគ្នាទៀត ទម្រាំតែដាក់លើគ្នាបីគ្រាប់ទៀត។

ក្រោយពីឈ្មោះ Muqbel បានចារក្នុងសៀវកំណត់ត្រាពិភពលោករួចមក ក៏មានមហាជនជាច្រើននាក់បានសរសើរអំពីសមត្ថភាពពិសេស ដែលគាត់អាចធ្វើឲ្យស៊ុតមាន់អាចឈរលើគ្នាបានដូច្នេះផងដែរ។

គួររម្លឹកដែរថា ដើម្បីឈានដល់ចំណុចនេះ ម្ចាស់កំណត់ត្រាពងមាន់ Guinness World Records រូបនេះបានចំណាយពេលស្ទើរតែ១៦ឆ្នាំឯណោះ ទើបអាចធ្វើឲ្យពងមាន់បីគ្រាប់ឈរលើគ្នាបានដូច្នេះ៕

សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖

វីដេអូទាំងស្រុងដែលបង្ហាញពីបុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
បុរសដែលដាក់ពងមាន់ត្រួតលើគ្នា៣គ្រាប់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T