មានទៅអន់អី លក់ផ្ទះ កន្លះលានដុល្លារ ឥលូវផ្ទះថ្មី របស់ករុណា ពេជ្រ ក៏មិនណយដែរ

//s5.kh1.co/63/636da676e0dd3231fe450ab46639ce1020f14e95.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្វីត្បិតតែ ទើបនឹងប្រកាសលក់ផ្ទះ ដើម្បីព្យាបាលឪពុក តែកាលពីថ្មីៗនេះវិញ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ករុណា ពេជ្រ បានបង្ហាញផ្ទះវីឡា កំពុងតែសាងសង់ ដ៏ស្កឹមស្កៃ ដែលផ្ទះមួយនេះ លោកក៏បានសាងសង់ឡើង ដើម្បីលោកឪពុករបស់ខ្លួនផ្ទាល់ផងដែរ

ភ្នំពេញ៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ករុណា ពេជ្រ ទទួលបានក្ដីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ខណៈពេលដែលលោក បានបង្ហាញពីទឹកចិត្ត ព្រមទាំងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមើលថែឪពុករបស់ខ្លួន ដែលកំពុងតែមានជំងឺ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីកន្លងទៅនេះ លោកក៏បានធ្វើការលក់ផ្ទះរបស់ខ្លួន ដើម្បីយកប្រាក់មកព្យាបាលជំងឺឪពុក ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់ឲ្យតែលោកឪពុករបស់លោក បានជាសះស្បើយពីជំងឺ ជាពិសេស លោកព្រមទាំងធ្វើតាមបំណងលោកឪពុកគ្រប់យ៉ាង តែម្ដង។

ប៉ុន្តែ កាលពីថ្មីៗនេះវិញ លោក ករុណា ពេជ្រ ស្រាប់តែបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីផ្ទះវីឡាដ៏ស្កឹមស្កៃថ្មី ដែលកំពុងតែធ្វើការសាងសង់ ដែលនេះក៏ជាផ្ទះមួយដែលលោក បានសាងសង់ឡើងដើម្បីលោកឪពុករបស់ខ្លួន ថែមទៀតផង ម៉្យាងវិញទៀត ជាមួយនឹងការបង្ហោះនេះ លោកក៏បានរៀបរាប់ថា៖ 

គិតពេក​ ដេកមិនលក់សង្ឃឹមថា​ បងៗ​ អ្នកសាងសង់​ ជួយបន្ថែមកំលាំង​ ដើម្បីឲ្យអ្វីៗនឹងត្រូវបានបញ្ចប់ដោយរលូនឆាប់ៗនេះទៅចុះ
បើមិនដូច្នោះ​ កម្មទៀតហើយខ្ញុំ
សំខាន់អាណិតតែប៉ា​ទេ ចង់ឲ្យប៉ា​បើកភ្នែក ឃើញទាន់ផ្ទះមួយនេះណាស់

ករុណា ពេជ្រ

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ក៏បានចូលមកលើកទឹកចិត្ត ព្រមទាំងជូនពរឲ្យលោកឪពុករបស់លោកឆាប់ជាសះស្បើយ ព្រមទាំងបានមើលឃើញ ពីអ្វីដែលកូនប្រុស បានធ្វើដើម្បីលោក ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក ករុណា ពេជ្រ បានលក់ផ្ទះចាស់ ដែលមានតម្លៃកន្លះលានដុល្លារ ដើម្បីទុកលុយព្យាបាល ជំងឺឪពុក ហើយសល់មួយចំនួន មកធ្វើផ្ទះថ្មីមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ និង លោក ឪពុក
ករុណា ពេជ្រ និង លោក ឪពុក
ករុណា ពេជ្រ និង លោក ឪពុក
ករុណា ពេជ្រ និង លោក ឪពុក
ផ្ទះថ្មី របស់ ករុណា ពេជ្រ ដែលកំពុងតែសាងសង់
ផ្ទះថ្មី របស់ ករុណា ពេជ្រ ដែលកំពុងតែសាងសង់
សារបង្ហោះពី ករុណា ពេជ្រ
សារបង្ហោះពី ករុណា ពេជ្រ
ករុណា ពេជ្រ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T