កម្រជួបប្រទះ! ១១ខេត្តក្នុងប្រទេសកម្ពុជា នឹងមានសូរ្យគ្រាសឆ្លងកាត់ ពេញ១០០ភាគរយ នៅពេលខាងមុខ

//s5.kh1.co/67/6711f12eac2238f87d64c7b0e2ed2ccb3ab95c4d.png
បច្ចេកវិទ្យា

 ២១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គួររម្លឹកផងដែរថា កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ១៩៩៥ ប្រទេសកម្ពុជាធ្លាប់បានជួបបាតុភូតដ៏កម្រ ពោលគឺមានសូរ្យគ្រាសឆ្លងកាត់ ពេញលេញ១០០ភាគរយតែម្ដង។

កម្ពុជា៖ នៅពេលដែលព្រះចន្ទបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកកាន់តំបន់លើផែនដី នោះគេហៅថាសូរ្យគ្រាស។ វាជារឿងមួយដ៏កម្របំផុត នៅពេលសូរ្យគ្រាសឆ្លងកាត់ចំពីលើ តំបន់នៃប្រទេសណាមួយ។ សម្រាប់ប្រទេសកម្ពុជា ភាគរយដែលបាតុភូតធម្មជាតិមួយនេះ ឆ្លងកាត់ចំពីលើផ្ទាល់តែម្ដង គឺមានតិចតួចបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូរ្យគ្រាសកើតឡើង នៅពេលដែលព្រះចន្ទបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកកាន់តំបន់លើផែនដី
សូរ្យគ្រាសកើតឡើង នៅពេលដែលព្រះចន្ទបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកកាន់តំបន់លើផែនដី

គួររម្លឹកផងដែរថា កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ១៩៩៥ ប្រទេសកម្ពុជាធ្លាប់បានជួបបាតុភូតដ៏កម្រ ពោលគឺមានសូរ្យគ្រាសឆ្លងកាត់ ពេញលេញ១០០ភាគរយតែម្ដង។ វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យចុងក្រោយ ក្នុងសតវត្សរ៍ទី២០ របស់ប្រទេសយើង។

ចូលមកដល់សតវត្សរ៍ទី២១នេះវិញ សូរ្យគ្រាសដែលនឹងឆ្លងកាត់ចំពីលើប្រទេសកម្ពុជា ពេញលេញ១០០ភាគរយ (Total Solar Eclipse) នឹងកើតឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០៧០។ នៅពេលនោះមកដល់ តំបន់ជាក់លាក់មួយចំនួនក្នុងខេត្តខ្លះនឹងលែងទទួលបានពន្លឺពីព្រះអាទិត្យ រួមមានខេត្តបាត់ដំបង ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី សៀមរាប ក្រចេះ ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង និងកំពង់ធំ។

រូបភាពសូរ្យគ្រាសដែលនឹងឆ្លងកាត់ពេញលេញ នៅតំបន់ជាក់លាក់ក្នុងខេត្តមួយចំនួន ប្រទេសកម្ពុជា នៅឆ្នាំ២០៧០
រូបភាពសូរ្យគ្រាសដែលនឹងឆ្លងកាត់ពេញលេញ នៅតំបន់ជាក់លាក់ក្នុងខេត្តមួយចំនួន ប្រទេសកម្ពុជា នៅឆ្នាំ២០៧០

សូរ្យគ្រាសដ៏កម្រមួយនេះនឹងចាប់ផ្ដើមនៅម៉ោង៧:០៨ព្រឹក ហើយព្រះចន្ទនឹងបាំងពន្លឺព្រះអាទិត្យជិតឈឹងនៅម៉ោង៨:១៣ព្រឹក និងវាបញ្ចប់ទាំងស្រុងនៅម៉ោង៩:២៨ព្រឹក។

សូមបញ្ជាក់ផងដែរថា វាជាសូរ្យគ្រាសប្រចាំសតវត្សរ៍ទី២១ របស់ប្រទេសកម្ពុជា ដែលមានភាគរយពេញលេញ១០០ភាគរយ។ អ្វីរឹតតែអស្ចារ្យជាងនេះទៅទៀត គឺថាទាំងសូរ្យគ្រាសប្រចាំសតវត្សរ៍ទី២០និង២១ របស់ប្រទេសកម្ពុជា សុទ្ធតែឆ្លងកាត់ចំតំបន់ប្រាសាទអង្គរ៕

ផែនទីដែលសូរ្យគ្រាសនឹងឆ្លងកាត់ នៅឆ្នាំ២០៧០
ផែនទីដែលសូរ្យគ្រាសនឹងឆ្លងកាត់ នៅឆ្នាំ២០៧០
ផែនទីដែលសូរ្យគ្រាសនឹងឆ្លងកាត់ នៅឆ្នាំ២០៧០
ផែនទីដែលសូរ្យគ្រាសនឹងឆ្លងកាត់ នៅឆ្នាំ២០៧០
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T