លេងសើចម៉េចបាន ពេលនេះ វ៉ាន់ នីឡា ប្រែ ១៨០ដឺក្រេហើយ

//s5.kh1.co/25/252901b79c19907b29e703b22682c62d0702302c.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានរាងស្អាត សខ្ចីបែបនេះ បើមិនបង្អួតខ្លះម៉េចនឹងកើត! យូរៗដើរចេញក្រៅម្ដង វ៉ាន់ នីឡា មិនខ្លាចអ្នកណានិយាយពេបជ្រាយ នាងកាន់តែបញ្ចេញសាច់ស៊ិចស៊ីមិនណយ។

ភ្នំពេញ៖ ជាច្រើនឆ្នាំដែរមកហើយ ដែលតារាចម្រៀង ដែលស្ថិតក្នុងដួងចិត្តយុវវ័យ កញ្ញា វ៉ាន់ នីឡា បានឃ្លាតឆ្ងាយពីវិថីសិល្បៈ ដោយមិនបានបញ្ចេញបទចម្រៀង ឬឡើងច្រៀងតាមកម្មវិធីនានាដូចមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់តារាស្រីម្ចាស់បទ “ មនុស្សបងធុញវិលវិញបានទេ” រូបនេះ នៅតែដក់ជាប់ក្នុងចិត្តបណ្ដាអ្នកគាំទ្រច្រើនដដែល។ ពិសេស ហ្វេនៗ តែងតែតាមដានពីជីវិតរស់នៅប្រចាំថ្ងៃ និងការតុបតែងខ្លួនរបស់រូបនាង រាល់ពេលបង្ហាញខ្លួនតាមទីសាធារណផ្សេងៗផងដែរ។  ដូច្នេះហើយ ទើបធ្វើឲ្យតារារូបនេះ ពេលចេញទៅក្រៅម្ដងៗ ត្រូវការផ្ចិតផ្ចង់លើការលេងម៉ូតសម្លៀកបំពាក់ មិនឲ្យទាស់ភ្នែកអ្នកទស្សនានោះឡើយ។

ជាក់ស្ដែង អំឡុងពេលថ្មីៗនេះ វ៉ាន់ នីឡា បានបង្អួតសម្រស់ស្អាតៗ ដែលជារូបចុងក្រោយ ដែលបង្ហោះនៅលើគណនី អ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដែលបង្ហាញថា នាងនៅតែស្រស់ស្អាតដូចរាល់ដងដដែល ប៉ុន្តែលើកនេះ នាងហាក់បញ្ចេញសាច់ខ្លាំងៗលើសមុន ពេលចេញទៅលំហែខាងក្រៅម្ដង នាងលេងស្ទាយ៍ជាមួយខោខ្លី និងអាវបញ្ចេញដើមទ្រូង យ៉ាងទ្រលុកទ្រលន់គួរឲ្យក្នាញ់តែម្ដង។ អ្នកណាបានឃើញហើយក៏តែងតែលាន់មាត់សរសើរថា មិនត្រឹមតែ មានសមត្ថភាពអាចច្រៀង បានយ៉ាងពីរោះហើយនោះ នាងក៏ថែមទាំងមានរូបសម្រស់ស្រស់ស្អាត សាច់ស រាងស្រឡូនស្អាតផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T