ថៃ​ចាប់​ខ្លួន​ជន​​​អន្តោ​​ប្រវេសន៍​​ខ្មែរ​​ខុស​​ច្បាប់​​ ៣១​ នាក់​ ដែល​​ប៉ុន​ប៉ង​​​ចូល​​​ទឹក​​​ដី​​ខ្លួន​តាម​​​រថយន្ត​ដឹក​ទំ​និញ​

//s5.kh1.co/40/401036c94ec08142163cea1942f49cbb9d170aeb.jpg
សង្គម

 ២១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជនជាតិថៃ ៣ នាក់ជាប់ពាក់ព័ន្ធនឹងការនាំពលករខ្មែរចូលទៅប្រទេសថៃដោយខុសច្បាប់តាមរថយន្តដឹកទំនិញចំនួន ៧ គ្រឿង

ថៃ៖ អាជ្ញាធរបានចាប់ខ្លួនជនជាតិថៃ ៣ នាក់ និងជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១ នាក់ដែលធ្វើដំណើរ តាមរថយន្តម៉ាក Pickup ៣ គ្រឿងនៅស្រុក Khok Sung នៃខេត្ត Sa Kaeo កាលពីព្រឹកថ្ងៃសៅរ៍។ អ្នកបើកបរយានយន្ត ៤ នាក់ផ្សេងទៀតបានរត់គេចខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនជាតិថៃទាំង ៣ នាក់ត្រូវបានចោទប្រកាន់ពីបទជួយពលករចំណាកស្រុកខុសច្បាប់។ ពួកគេត្រូវបានគេស្គាល់ថា ជាអ្នកបើកឡានទី​១: ឈ្មោះ Yotha Nadkhiew អាយុ ៣៩ ឆ្នាំរស់នៅស្រុក Khok Sung; ទី២: ឈ្មោះ Manas Tachai អាយុ ៤២ ឆ្នាំរស់នៅ Bang Bua Thong ក្នុងខេត្ត Nonthaburi; និង ទី៣: ឈ្មោះ Khanakorn Niyomthat អាយុ ១៩ រស់នៅក្នុងស្រុក Muang ខេត្ត Ratchaburi ។

រថយន្តដែលដឹកជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១ នាក់
រថយន្តដែលដឹកជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១ នាក់

លោក Kittipong Sommana ជំនួយការស្រុក Khok Sung បាននិយាយថាក្រុមប៉ូលីសមន្រ្តីមូលដ្ឋាន និងក្រុមអ្នកស្ម័គ្រចិត្តការពារត្រូវបានដាក់ពង្រាយទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យភូមិ Khok Samakkhi បន្ទាប់ពីទទួលបានព័ត៌មានថាជនចំណាកស្រុកកម្ពុជាខុសច្បាប់នឹងចូលមកប្រទេសថៃតាមផ្លូវនេះ។

ក្រោយមកក្រុមការងារបានប្រទះឃើញរថយន្ដម៉ាក Pickup ចំនួន ៧ គ្រឿងក្នុងនោះ ៤ គ្រឿងបានបើកចេញ ពីចំណុចត្រួតពិនិត្យ។ លោក Kittipong បាននិយាយថាក្រុមមន្ត្រីបានស្ទាក់ចាប់រថយន្តភីកអាប់ ៣ គ្រឿង​ផ្សេងទៀត។ ក្រុមការងារក៏បានរកឃើញជនជាតិខ្មែរសរុបចំនួន ៣១ នាក់ស្ថិតនៅក្នុងយានយន្ត។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានឯកសារអនុញ្ញាតអោយចូលទេ នៅពេលក្រុមការងារស្នើសុំឱ្យពួកគេ បង្ហាញឯកសារ។

រថយន្តដែលដឹកជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១ នាក់
រថយន្តដែលដឹកជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១ នាក់

ជនចំណាកស្រុកបានប្រាប់មន្រ្តីថា ពួកគេបានឆ្លងចូលប្រទេសថៃនៅឯភូមិតាមព្រំដែនមួយក្នុងស្រុក Khok Sung ហើយបន្ទាប់មកបានចូលទៅក្នុងឡានដឹកទំនិញ។ ពួកគេត្រូវបានប្រគល់ឱ្យនគរបាលស្រុក Khok Sung ដើម្បី​ចាត់ការតាមច្បាប់។

ជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ទាំង ៣១ នាក់
ជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ទាំង ៣១ នាក់

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T