​ថៃ​នឹង​​ចាប់ដំណើរ​ការ​ផ្លូវល្បឿនលឿននៅ Korat នា​ចុង​ឆ្នាំ​នេះ​ ដើម្បីកាត់​បន្ថយ​ចរាចរណ៍​ចង្អៀត​ ​

//s5.kh1.co/7c/7cf5c4f2d2205bc27a65f6f603c1f3fed0df9b60.jpg
សង្គម

 ២១-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

មន្រ្តីនាយកដ្ឋានផ្លូវល្បឿនលឿនថាផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកក ជាមួយខេត្តភាគ​ឥសាននេះ​នឹងត្រូវបើក​អោយប្រើប្រាស់​សម្រាប់យានយន្តនៅចុងឆ្នាំនេះ

ថៃ៖ មន្រ្តីនាយកដ្ឋានផ្លូវល្បឿនលឿនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកក ជាមួយខេត្តភាគឥសាននេះនឹងត្រូវបើកអោយប្រើប្រាស់សម្រាប់យានយន្តនៅចុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pholkrit Groundnok អនុប្រធានការិយាល័យផ្លូវល្បឿនលឿនខេត្ត Nakhon Ratchasima បាន​និយាយថាការសាកល្បងផ្លូវល្បឿនលឿនត្រូវបានគ្រោងធ្វើនៅចុងឆ្នាំ ២០២០ ប៉ុន្តែកាលបរិច្ឆេទ ពិតប្រាកដ​មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន
ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន

ផ្លូវមានចម្ងាយ ២០០ គីឡូម៉ែត្រដោយឆ្លងកាត់រវាងស្រុក Bang Pa-in ក្នុងខេត្ត Ayutthaya ឆ្ពោះទៅខេត្ត Nakhon Ratchasima ហើយការសាងសង់ទៀតសោតបានបញ្ចប់ ៩៦ ភាគរយហើយ។ គេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីទៅខេត្តប្រមាណពាក់កណ្តាលគឺបច្ចុប្បន្ន ៤ ម៉ោងមកត្រឹមតែ ២ ម៉ោងវិញ។

ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន
ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន

វាក៏នឹងបន្ធូរបន្ថយការធ្វើចរាចរណ៍ដ៏មមាញឹកនៅលើដងផ្លូវ Mittaphap ក្នុងអំឡុងពេលវិស្សមកាលដ៏វែង នៅពេលដែលពួកគេបានវិលត្រឡប់មកពីទីក្រុងបាងកកទៅផ្ទះរបស់ពួកគេនៅតាមខេត្តវិញ។

ចំណែកថ្លៃសេវាគមនាគមន៍នឹងចាប់ផ្តើមក្នុងតម្លៃ ១០ បាតសម្រាប់រថយន្តដោយថ្លៃសរុបត្រូវបានគណនា ១,២៥ បាតក្នុងមួយគីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន
ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីទីក្រុងបាងកកទៅខេត្តភាគឥសាន

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T