ក្រោយពីសម្រាលកូនរួច ខ្ញុងបែរជាមិនពេញចិត្ត លើរឿងនេះ

//s5.kh1.co/06/06b86f866fa6cfce453a0fffefb7b45a822f0c90.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីសម្រាលបានកូនមុខមាត់គួរឲ្យក្នាញ់ហើយ ស្រាប់តែ តារាកំប្លែងស្រី ខ្ញុង បង្ហោះសារនៅលើបណ្ដាញសង្គម បង្ហាញពីភាពមិនពេញចិត្តចំពោះសារព័ត៌មានមួយចំនួន ដែលដាក់ចំណងជើងលើសពីការពិតចំពោះរឿងកូនរបស់នាង ផងដែរ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ តារាកំប្លែងដ៏ល្បី អ្នកនាង ខ្ញុង ជាតារាកំប្លែងមួយរូបដែលមានប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះនាង ថែមទាំងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ពីសមត្ថភាពដ៏ប៉ិនប្រសប់ សម្ដីចាក់ទឹកមិនលេច ដែលធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើច ព្រមទាំងមានសប្បាយរីករាយយ៉ាងខ្លាំង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាកំប្លែងស្រីរូបនេះវិញ ឃើញថា បច្ចុប្បន្ននេះ នាងកាន់តែមានក្ដីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ ព្រមទាំងទទួលបានក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីស្វាមី ជាពិសេស កាលពីម្សិលមិញនេះ នាងថែមទាំងបានបង្ហាញពីវត្តមានសមាជិកថ្មី ដែលនាងទើបតែសម្រាលបានកូន មុខមាត់គួរឲ្យក្នាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏មុតមាត់ នៅក្នុងគ្រួសាររបស់នាងផ្ទាល់ ថែមទៀតផង។

ជាមួយគ្នានេះដែរ បន្ទាប់ពីនាងបង្ហាញមុខមាត់កូនរបស់ខ្លួន មិនបានយូរប៉ុន្មាន នាងក៏បានបង្ហោះសារមួយទៀត ដែលបានរៀបរាប់ពី ភាពមិនពេញចិត្តចំពោះសារព័ត៌មានមួយចំនួន ដែលក្នុងនោះនាងបាននិយាយថា៖

 សូមបងប្អូនសារព័ត៌មាន មុននឹងដាក់ចំណងជើងចុះរឿងអ្វីមួយ មេត្តាយល់ចិត្តដល់ម្ចាស់សាម៉ីខ្លួនគេផង ជួនកាលព្រោះតែចង់បានភាពទាក់ទាញប្រជាប្រិយភាពសារព័ត៌មានខ្លួនឯងឲ្យគេចូលមើលច្រើន គ្មានគិតពីអារម្មណ៍ម្ចាស់ខ្លួនគេសោះ

សម្ដីរបស់ខ្ញុង

យ៉ាងណាមិញ នេះគ្រាន់តែជាសារដែលនាងបង្ហាញពីភាពមិនពេញចិត្តចំពោះសារព័ត៌មានមួយចំនួន ដែលបានដាក់ចំណងជើងលើសពីការពិត ចំពោះរឿងកូនរបស់នាង តែប៉ុណ្ណោះ ដោយឡែកនៅក្នុងនោះ ហ្វេនៗជាច្រើន​ក៏បានចូលរួមលើកទឹកចិត្ត ព្រមទាំងអបអរសាទរ ដែលនាងបានសម្រាលកូនដោយជោគជ័យ ថែមទាំងមានសុខភាពល្អ ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង និង ស្វាមី
ខ្ញុង និង ស្វាមី
ខ្ញុង និង ស្វាមី
ខ្ញុង និង ស្វាមី
កូនរបស់ខ្ញុង ដែលទើបនឹងកើត
កូនរបស់ខ្ញុង ដែលទើបនឹងកើត
សារបង្ហោះរបស់ខ្ញុង
សារបង្ហោះរបស់ខ្ញុង
ខ្ញុង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T