អ្នកមិនធ្លាប់បានដឹង! មកដឹងពីរឿងរ៉ាវ ១០យ៉ាង របស់ពិធីការិនីឆ្នើម ចាន់ កែវនិមល

//s5.kh1.co/9a/9a3fb66bc18ca9696bf3fe68dceaffed44b060a5.jpg
នារី

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើទោះបីជាស្ថានីយទូរទស្សន៍ហង្សមាសនាពេលបច្ចុប្បន្ននេះប្រមូលផ្តុំទៅដោយពិធីការិនីជាច្រើនក្តី ប៉ុន្តែពិធីការិនីជើងចាស់ អ្នកនាង ចាន់ កែវនិមល នៅតែអាចឈរជើងជាពិធីការិនីឆ្នើមប្រចាំស្ថានីយទូរទស្សន៍មួយនេះបានយ៉ាងរឹងមាំ។

ភ្នំពេញ៖ បើទោះបីជាស្ថានីយទូរទស្សន៍ហង្សមាសនាពេលបច្ចុប្បន្ននេះប្រមូលផ្តុំទៅដោយពិធីការិនីជាច្រើនក្តី ប៉ុន្តែពិធីការិនីជើងចាស់ អ្នកនាង ចាន់ កែវនិមល នៅតែអាចឈរជើងជាពិធីការិនីឆ្នើមប្រចាំស្ថានីយទូរទស្សន៍មួយនេះបានយ៉ាងរឹងមាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការងារជាពិធីការិនីធ្វើឱ្យអ្នកនាង ចាន់ កែវនិមល រវល់ជារៀងរាល់ថ្ងៃស្ទើររកពេលទំនេរគ្មាន ដែលនៅក្នុងថ្ងៃខ្លះអ្នកនាងត្រូវរត់ជាមួយការងាររហូតដល់ទៅ ៣កម្មវិធី ផងក៏មានដែរ។

ដោយឡែកអ្នកគាំទ្រអ្នកនាងច្បាស់ជាចង់ដឹងនូវរឿងរ៉ាវខ្លះៗពីអ្នកនាងជាមិនខានឡើយ ថ្ងៃនេះ Khmerload នឹងលើកបង្ហាញនូវរឿងរ៉ាវ ១០យ៉ាង ដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពីមុនមក៖

១. អ្នកនាង ចាន់ កែវនិមល កើតនៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៨៦។

២. មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ ពិធីការិនីរូបនេះធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយ ជំនាញឌីហ្សាញ។

៣. ដៃគូដែលសក្តិសមក្នុងការនិយាយលើឆាកតន្ត្រី និងកម្មវិធីនានានោះគឺ លោក ជា វិបុល។

៤. អ្នកនាង ចាន់ កែវនិមល ទទួលបានចំណងដៃកូនស្រីម្នាក់ជាមួយស្វាមីមុនពេលចូលសិល្បៈ។

៥. សព្វថ្ងៃពិធីការិនីរូបនេះមានងារជាលោកជំទាវហើយ ប៉ុន្តែអ្នកនាងមិនដែលតម្លើងឬកប្តូរងារនោះទេ ដោយអ្នកនាងនៅតែប្រើប្រាស់ឈ្មោះសាមញ្ញដដែល។

៦. អ្នកនាង ចាន់ កែវនិមល កាន់តែធ្វើឱ្យមហាជនស្គាល់រឹតតែច្បាស់នៅពេលបានក្លាយជាពិធីការិនីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកល្បីៗដូចជា The Voice Cambodia, Cambodian Idol, The Voice Kid Cambodia, X Factor Cambodia និង I am a Singer Cambodia ជាដើម។

៧. ពេលទំនេរពីការងារសិល្បៈពិធីការិនីរូបនេះតែងតែចំណាយពេលជាមួយក្រុមគ្រួសារមិនដែលខានឡើយ។

៨. អ្នកនាង ចាន់ កែវនិមល ចូលចិត្តហាត់ប្រាណ ដើម្បីថែរក្សារូបរាងមិនឱ្យឡើងគីឡូនោះទេ។

៩. អ្នកនាង ចាន់ កែវនិមល ជាបងប្អូនល្អ និងយល់ចិត្តខ្លាំងបំផុតជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។

១០. អ្នកនាង ចាន់ កែវនិមល ជាពិធិការិនីដែលមិនរើសដៃគូពិធីករប្រុសនោះទេ អ្នកណាក៏អាចកាន់ការងារជាមួយអ្នកនាងបានដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ចាន់ កែវនិមល និងលោក ជា វិបុល
អ្នកនាង ចាន់ កែវនិមល និងលោក ជា វិបុល
អ្នកនាង ចាន់ កែវនិមល និងលោក ជា វណ្ណារិទ្ធ
អ្នកនាង ចាន់ កែវនិមល និងលោក ជា វណ្ណារិទ្ធ
អ្នកនាង ចាន់ កែវនិមល និងលោក រ៉ាស៊ី
អ្នកនាង ចាន់ កែវនិមល និងលោក រ៉ាស៊ី
អ្នកនាង ចាន់ កែវនិមល និងលោក ជួប សុភ័ក្ត្រ
អ្នកនាង ចាន់ កែវនិមល និងលោក ជួប សុភ័ក្ត្រ
អ្នកនាង ចាន់ កែវនិមល លោក ញ៉ែម សុគន្ធ និងលោក អេឡិច ចាន់ត្រា
អ្នកនាង ចាន់ កែវនិមល លោក ញ៉ែម សុគន្ធ និងលោក អេឡិច ចាន់ត្រា
អ្នកនាង ចាន់ កែវនិមល លោក រ៉ាស៊ី និងកញ្ញា សោម ស្រីនាថ
អ្នកនាង ចាន់ កែវនិមល លោក រ៉ាស៊ី និងកញ្ញា សោម ស្រីនាថ
ក្រុមគ្រួសារអ្នកនាង ចាន់ កែវនិមល
ក្រុមគ្រួសារអ្នកនាង ចាន់ កែវនិមល
អ្នកនាង ចាន់ កែវនិមល និងអ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ចាន់ កែវនិមល និងអ្នកនាង ឱក សុគន្ធកញ្ញា
កែវ ចាន់និមល
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T