នៅពីក្រោយនៃកម្មវិធី 3 FUN ជួបផលលំបាកអ្វីខ្លះទៅ បានជា អៀង វិច្ឆ័យ បង្ហោះសារបែបនេះ?

//s5.kh1.co/04/04e49fefe753db930f5d7affba81e59ecc39d564.jpg
នារី

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អៀង វិច្ឆ័យ បានរៀបរាប់ពីភាពលំបាកនៅពីក្រោយខ្នងនៃកម្មវិធី 3 FUN

ភ្នំពេញ៖ លោក អៀង វិច្ឆ័យ គឺជាពិធីករមួយរូបដែលមានឈ្មោះបោះសម្លេងល្បីល្បាញប្រចាំស្ថានីយ័នទូរទស្សន៍បុស្តិ៍ បាយ័ន និងនៅក្នុងកម្មវិធី 3 Fun ។ ក្រោយពីបានបម្រើរការងារជាពិធីករ និងអ្នកដឹក នាំកម្មវិធីនៅក្នុងកម្មវិធី 3 FUN លោកហាក់បីដូចជាទទួលបានប្រជាប្រិយភាពកាន់តែល្បីល្បាញបន្ថែមមួយកម្រិតទៀតពីសំណាក់អ្នកគាំទ្រ ជាពិសេសស្រទាប់យុវវ័យតែម្តង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តអ្នកអានមួយចំនួនបានទស្សនាកម្មវិធី 3 Fun តាមរយៈការចាក់ផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកន្លងមក​ គឺតែងតែឃើញពីភាពសប្បាយរីករាយ​ដោយពិធីករ និងពីធីការនីដែលពូកែវោហាសព្ទចំនួនបីរូប មានអ្នកនាង គង់ ចាន់ស្រីមុំ លោក អៀង វិច្ឆ័យ និង ផេនខេក ផងដែរ។​ ប៉ុន្តែនៅពីក្រោយខ្នងនៃកម្មវិធីមួយនេះ ក្រុមការងារបានស្វិតស្វាញខ្លាំងមែនទែនដើម្បីឲ្យកម្មវិធីមួយនេះបានប្រកបដោយជោគជ័យ និងមានអ្នកគាំទ្រកាន់តែច្រើនពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

យោងតាមគណនីផ្ទាល់ខ្លួនរបស់លោក វិច្ឆ័យ បង្ហោះនៅពេលប៉ុន្មានថ្ងៃនេះបានរៀបរាប់ថា៖ ពេលថតម្តងៗ មួយថ្ងៃ ៤សូ ពិតជាហត់ណាស់ តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង១១យប់ នៅមានរឿងលំបាកច្រើនទំរាំបាន concept ល្អៗមួយសូៗ យ៉ាងណាខ្ញុំតែងអរគុណពិធីករ និងក្រុមការងារទាំងអស់ដែលមានគ្នាជិត២០នាក់ និយាយមែនកម្មវិធីនេះហត់ណាស់ ព្រោះត្រូវលេងច្រើន concept ច្រើនខុសពីកម្មវិធីដ៏ទៃ ដល់ថ្ងៃថតម្តងៗពិបាកចិត្តថាធ្វើម៉េចអោយប្លែកធ្វើម៉េចអោយគេសើច ពេលថប់ចប់ម្តងៗ ចង់តែជប់លៀងព្រោះហត់ពេក តែយ៉ាងណាកំលាំងចិត្តពីអ្នកគាំទ្រ និង sponsor ទាំងអស់ដែលតែងលើកទឹកចិត្ត សសើរ នោះហើយជាកំលាំងចិត្តដ៏ធំដែលធ្វើអោយយើងទាំងអស់គ្នាប្រឹងឈ្មុសឈ្មុលទៅមុខបន្តទៀត

គួរបញ្ជាក់ដែរថា​ នេះគឺជាសារចេញពីចិត្តរបស់ពីធីករសង្ហារូបនេះ ដោយរៀងរាប់ពីការថតនៅក្នុងកម្មវិធីនេះកន្លងមក ហើយលោកក៏ចង់ចង់ចែករំលែកទៅកាន់បងប្អូនដែលជាអ្នកគាំទ្រឲ្យដឹងថាពីក្រោយខ្នង និងការចាប់ផ្តើមថតកម្មវិធីនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ថាតើមានការលំបាកកម្រិតណាផងដែរ៕ 

លោក អៀង វិច្ឆ័
លោក អៀង វិច្ឆ័
ពិធីករ និងពិធីការនីនៅក្នុងកម្មវិធី 3 FUN
ពិធីករ និងពិធីការនីនៅក្នុងកម្មវិធី 3 FUN
ពិធីករ និងពិធីការនីនៅក្នុងកម្មវិធី 3 FUN
ពិធីករ និងពិធីការនីនៅក្នុងកម្មវិធី 3 FUN
ពាក្យសម្តីរបស់លោក អៀង វិច្ឆ័យ
ពាក្យសម្តីរបស់លោក អៀង វិច្ឆ័យ
គង់ ចាន់ស្រីមុំផេន ខេតអៀង វិច្ឆ័យ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T