ភូមិមួយនៅចិន បានចំណាយពេល៤០ឆ្នាំ ដើម្បីកែប្រែពីវាលខ្សាច់ទទេទៅជាតំបន់ដែលមានដើមឈើព្រោងព្រាត យ៉ាងស្រស់ស្អាត

//s5.kh1.co/4a/4a01fd6179813bc9e9f0a02f77241ecbf70aafb0.jpg
សង្គម

 ២០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភូមិតូចមួយ ស្ថិតនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន បានផ្លាស់ប្ដូរពីតំបន់វាលខ្សាច់ទទេ ទៅជាភូមិឋាន ដែលមានព្រៃឈើពណ៌បៃតងយ៉ាងស្រស់ស្អាត ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រុកជាង ៤០ឆ្នាំមកនេះ

ចិន៖ ភូមិតូចមួយ ស្ថិតនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន បានផ្លាស់ប្ដូរពីតំបន់វាលខ្សាច់ទទេ ទៅជាភូមិឋាន ដែលមានព្រៃឈើពណ៌បៃតងយ៉ាងស្រស់ស្អាត ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រុកជាង ៤០ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពព្រៃឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន
ទិដ្ឋភាពព្រៃឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន

ភូមិដ៏ស្រស់ស្អាតខាងលើមានឈ្មោះជាភាសាចិនថា Yikeshu ដែលមានន័យថា «ដើមឈើមួយដើម»។ ហើយបើតាមអ្នកស្រុកម្នាក់បានឲ្យដឹងថា ភូមិ Yikeshu ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុស្ងួត ហើយភូមិនេះមានដើមឈើតែមួយដើមប៉ុណ្ណោះ ប៉ុន្ដែវាបានបាត់ខ្លួនទៅវិញក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ក្រោយមក ភូមិនេះបានប្រែក្លាយទៅជាវាលខ្សាច់ទទេ ស្ទើរតែមិនអាចរស់នៅបាន រហូតធ្វើឲ្យអ្នកស្រុកមួយចំនួនសម្រេចផ្លាស់ប្ដូរកន្លែងរស់នៅតែម្ដង។

នៅក្នុងឆ្នាំ ១៩៨០ដដែល មានស្រី្ដវ័យ ៦៧ឆ្នាំម្នាក់ (អាយុបច្ចុប្បន្ន) ឈ្មោះថា Bai Chunlan ជាមួយនឹងប្ដី ហើយនឹងកូនៗរបស់គាត់បានមកដល់ភូមិ Yikeshu ដែលកាលនោះមានអ្នកស្រុកតែជាង១០គ្រួសារប៉ុណ្ណោះកំពុងរស់នៅ។ អ្នកស្រី Bai បានដើរចម្ងាយ១៦គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ទៅកាន់កន្លែងដាំដើមឈើ ចំណែកប្ដីរបស់គាត់ត្រូវចំណាយពេលច្រើនយប់ដើម្បីមើលថែកូនឈើ។

អ្នកស្រី  Bai Chunlan កាលពីជាង ៤០ឆ្នាំមុន
អ្នកស្រី  Bai Chunlan កាលពីជាង ៤០ឆ្នាំមុន

ជារៀងរាល់ថ្ងៃ ពួកគាត់ត្រូវជីកដីខ្សាច់ដើម្បីទទួលបានទឹក និងបរិភោគពោតជាអាហារ ហើយសម្រាប់តំបន់នោះដែរ ទោះសាបព្រោះអ្វីក៏មិនដុះឡើយ។ ដូច្នោះ​ ដើម្បីដោះស្រាយបញ្ហានេះ ទោះបីលំបាកយ៉ាងណាក៏ដោយ ពួកគាត់រួមទាំងសហគមន៍ទាំងមូល បានខិតខំប្រឹងប្រែងដាំដើមឈើពីមួយថ្ងៃទៅមួយថ្ងៃ។

នៅទីបំផុត ភូមិ Yikeshu បានប្រែក្លាយជាតំបន់មានពណ៌ខៀវស្រងាត់ជាមួយនឹងដើមឈើជាង ១០០,០០០ ដើមមកទល់សព្វថ្ងៃនេះ៕

សូមទស្សនារូបភាពបន្ថែម៖

ទិដ្ឋភាពពូនគល់ឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន
ទិដ្ឋភាពពូនគល់ឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន
អ្នកស្រី  Bai Chunlan ពេលបច្ចុប្បន្ន
អ្នកស្រី Bai Chunlan ពេលបច្ចុប្បន្ន
ទិដ្ឋភាពព្រៃឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន
ទិដ្ឋភាពព្រៃឈើក្នុងភូមិ Yikeshu  ពេលបច្ចុប្បន្ន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T