និស្សិតម្នាក់ទើបតែចប់ បរិញ្ញាប័ត្រនៅឯសកលវិទ្យាល័យChina University of Political Science and Law បានក្លាយទៅជា អ្នកសុំទានគ្មានផ្ទះនៅ ដោយសារតែខ្លួនប្រញាប់ប្រញ៉ាល់ ទិញសំបុត្ររថភ្លើងត្រលប់ទៅ ផ្ទះពេក ភ្លេចយកទូរស័ព្ទមកតាម ហើយបានទិញសំបុត្ររថភ្លើងខុសគោលដៅ ដែលត្រូវទៅទៀតផង។ តាមប្រភពព័ត៌មាន បានអោយដឹងថា នាវេលាម៉ោងប្រហែល ៥​ ល្ងាចគេបានឃើញអ្នកសុំទាន ម្នាក់បានដេកនៅកណ្តាលថ្នល់ ដោយឃើញបែបនេះ​ គេក៏បានផ្តល់ដំណឹងអោយប៉ូលិសភ្លាម។ មួយសន្ទុះមានប៉ូលិស ២ នាក់បានជួយលើ អ្នកសុំទាន ម្នាក់នោះដាក់លើចិញ្ចើមផ្លូវហើយបាន សម្រួលចរាចរណ៍ បន្ទាប់មក ប៉ូលិសក៏បាន​នាំ ខ្លួនអ្នកសុំទាននោះ ទៅសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល ២​ ម៉ោងទើបដឹងថា អ្នកសុំទានម្នាក់នោះមានឈ្មោះថា ឈីហ្វូ អាយុ ២៥ ឆ្នាំបានបញ្ចប់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យ China University of Political Science and Law ហេតុដែលរូបគេក្លាយទៅជាអ្នកសុំទាន ដោយសារតែគេមានការធ្វេសប្រហែសមិនបាន ពិនិត្យសំបុត្ររថភ្លើងអោយបាន ត្រឹមត្រូវហើយចៃដន្យអីរូបគេភ្លេច ទូរស័ព្ទនៅឯសាលាទៀត។ រូបគេបានបន្តទៀតថាបន្ទាប់ ពីធ្វើដំណើរតាមរថភ្លើងមកដល់ គោលដៅហើយ ទើបរូបគេដឹងថា គេមកខុសផ្លូវហើយ។ គេបំរុងនឹងត្រលប់ទៅវិញដែរប៉ុន្តែគេបានចំនាយ ប្រាក់អស់នៅសល់តែប៉ុន្មាន យាន់ តែប៉ុន្នោះ រូបគេក៏ក្លាយទៅជាអ្នកសុំទានតែម្តងទៅ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានសាកសួរហើយ ប៉ូលិសក៏បានជួយបញ្ចូន និស្សិតសុំទានម្នាក់នោះទៅផ្ទះរបស់គេទៀតផង។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]