ប៉ូលិសម្នាក់ទៀត ក្នុងចំណោមប៉ូលិស ៤នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់ George Floyd ត្រូវបានដោះលែងពីពន្ធនាគារ

//s5.kh1.co/7e/7e424496beb13338e9261a8ff81cd5b9947a7fee.jpg
សង្គម

 ២០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប៉ូលិសមួយរូបទៀត ស្ថិតក្នុងចំណោមមន្ដ្រីប៉ូលិស Minneapolis ៤រូប ដែលត្រូវបានចោទប្រកាន់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ទើបត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ

អាមេរិក៖ ប៉ូលិសមួយរូបទៀត ស្ថិតក្នុងចំណោមមន្ដ្រីប៉ូលិស Minneapolis ៤រូប ដែលត្រូវបានចោទប្រកាន់ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd កាលពីចុងខែឧសភា កន្លងទៅ ទើបត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ  កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែមិថុនា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍របស់ StarTrubune បានឲ្យដឹងថា លោក J. Alexander Kueng អាយុ ២៦ឆ្នាំ ត្រូវបានដោះលែងពីពន្ធនាគារ Hennepin County Jail នៅវេលាម៉ោង និង ៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបង់ប្រាក់ធានាចំនួន ៧៥០,០០០ដុល្លារអាមេរិក។ ហើយលោកគឺជាមនុស្សទីពីរហើយ បន្ទាប់ពីលោក Thomas Lane ដែលត្រូវបានគេដោះលែងកាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ។

លោក Kueng និងលោក Lane ត្រូវបានជាប់ចោទពីបទរួមគំនិតសម្លាប់មនុស្សកម្រិតទី២។ ហើយអ្នកទាំងពីរ គឺជាមនុស្សដំបូង ដែលត្រូវបានគេរាយការណ៍ថា លោក Floyd បានប្រើក្រដាស់ប្រាក់២០ដុល្លារក្លែងក្លាយ ទិញទំនិញក្នុងហាងមួយកន្លែងក្នុងរដ្ឋ Minnesota ។ អ្នកទាំងពី ក៏បានទៅដល់ និងដាក់ខ្នោះជនរងគ្រោះមុនផងដែរ មុនពេលមន្ត្រីប៉ូលិសនាក់ទៀត រួមមានលោក Derek Chauvin និង លោក Tou Thao មកដល់។

យ៉ាងណាមិញ ចំពោះលោក Chauvin ដែលជាអ្នកប្រើជង្គង់សង្កត់.ក ហើយរងការចោទប្រកាន់ធ្ងន់ធ្ងរជាងគេ រួមនឹងលោក Thao ម្នាក់ទៀត គឺកំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។ ខណៈដែលលោក Chauvin ត្រូវបង់ប្រាក់ធានាចំនួន ១.២៥លានដុល្លារអាមេរិក ទើបអាចនៅក្រៅឃុំបាន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក J. Alexander Kueng 
លោក J. Alexander Kueng 
មន្ដ្រីប៉ូលិសទាំង៤នាក់  ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Floyd
មន្ដ្រីប៉ូលិសទាំង៤នាក់  ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Floyd
លោក J. Alexander Kueng និងលោក  Floyd
លោក J. Alexander Kueng និងលោក  Floyd
  លោក Derek Chauvin និង លោក Tou Thao
  លោក Derek Chauvin និង លោក Tou Thao
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T