WHO ប្រកាសពីដំណាក់កាលថ្មីនៃការផ្ទុះឡើង COVID-19 បន្ទាប់ពីរកឃើញអ្នកឆ្លងជាង ១៥ម៉ឺននាក់ក្នុងមួយថ្ងៃ

//s5.kh1.co/fb/fb42674fbaf9cdaf05af69bb9b8c507ff3f467c4.jpg
សង្គម

 ២០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក បានធ្វើសេចក្ដីប្រកាសមួយ ស្ដីពីការរីករាលដាលដំណាក់កាលថ្មីនៃជំងឺកូវីដ-១៩ ហើយគ្រោះថ្នាក់បំផុត ខណៈប្រទេសមួយចំនួនឆាប់បន្ធូរបន្ថយវិធានការរឹតបន្ដឹងលឿនពេក។

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ មិ្សលមិញនេះ បានធ្វើសេចក្ដីប្រកាសមួយ ស្ដីពីការរីករាលដាលដំណាក់កាលថ្មីនៃជំងឺកូវីដ-១៩ ដែលគ្រោះថ្នាក់បំផុត ខណៈប្រទេសមួយចំនួនឆាប់បន្ធូរបន្ថយវិធានការរឹតបន្ដឹងលឿនពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញករណីឆ្លងថ្មីជាង ១៥០,០០០នាក់ នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការផ្ទុះឡើងដំបូងនាចុងឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន ប្រទេសចិន។

លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស 
លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស 

ថ្លែងក្នុងសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវ ប្រធានអង្គការសុខភាពពិភពលោក លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា៖

ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលថ្មីនៃគ្រោះថ្នាក់។ វីរុសនៅតែរាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សភាគច្រើននៅតែងាយរងគ្រោះ។

ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស

ជាមួយគ្នានេះដែរ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោកវេជ្ជបណ្ឌិត ហាន ក្លាក់ បាននិយាយថា៖ 

រលកទីពីរនៃការផ្ទុះឡើងជំងឺកូវីដ-១៩ អាចកើតមាននារដូវស្លឹកឈើជ្រុះខាងមុខនេះ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើ គឺត្រូវធ្វើតេស្ដអ្នកសង្ស័យឆ្លងឲ្យបានឆាប់បំផុត និងដាក់ពួកគេដាច់ដោយឡែកតាមដែលអាចធ្វើទៅបាន ហើយប្រសិនបើត្រូវព្យាបាល គឺមិនត្រូវមានការមាក់ងាយ ឬ រើសអើងនោះឡើយ។

លោកវេជ្ជបណ្ឌិត ហាន ក្លាក់
លោកវេជ្ជបណ្ឌិត ហាន ក្លាក់
លោកវេជ្ជបណ្ឌិត ហាន ក្លាក់

គួរឲ្យដឹងដែរថា ជំងឺកូវីដ-១៩ បានរីករាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ជាមួយនឹងករណីឆ្លងសរុបចំនួន ៨,៧៥៧,៧៥០នាក់។ ក្នុងនោះស្លាប់ចំនួន ៤៦២,៥១៩នាក់ និងជាសះស្បើយចំនួន ៤,៦២៥,៤៤៩នាក់។ នេះបើយោងតាមគេហទំព័រ Wordometers គិតត្រឹមម៉ោង ៩:៣០នាទីព្រឹកថ្ងៃសៅរ៍នេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T