រោងចក្រមួយនៅអាល្លឺម៉ង់រកឃើញអ្នកឆ្លងជំងឺ COVID-១៩ ថ្មី ចំនួន ៧៣០នាក់ និងរាប់ពាន់នាក់ទៀតត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក

//s5.kh1.co/32/324ecdff24f6efbb94c740eb034670160931c976.jpg
សង្គម

 ២០-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថាកម្មករប្រហែល ៧៣០ នាក់នៅឯរោងចក្រសត្តឃាតមួយកន្លែងនៅអាឡឺម៉ង់បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺ COVID-១៩

អាល្លឺម៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថាកម្មករប្រហែល ៧៣០ នាក់នៅឯរោងចក្រ សត្តឃាតនៅរដ្ឋ North Rhine-Westphalia (NRW) របស់អាល្លឺម៉ង់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យរោងចក្រផលិតសាច់វេចខ្ចប់ Toennies Group នៅ Rheda-Wiedenbrueck នៅក្នុងស្រុក Guetersloh បិទជាបណ្តោះអាសន្នកាលពីថ្ងៃពុធ។

រោងចក្រផលិតសាច់វេចខ្ចប់ Toennies Group
រោងចក្រផលិតសាច់វេចខ្ចប់ Toennies Group

ទន្ទឹមនឹងនេះដែរ មនុស្សប្រហែល ៧,០០០ នាក់កំពុងស្ថិតនៅដាច់ដោយឡែកពីគេនៅក្នុងតំបន់ Guetersloh ។ ចំណែកសាលារៀន និងមជ្ឈមណ្ឌលមើលថែក្មេងនឹងត្រូវបិទចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃទី ២៩ ខែមិថុនា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ WDR បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរស្រុក Guetersloh មានគម្រោងរៀបចំការធ្វើតេស្តចំនួន ៥,៣០០ បន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។ រដ្ឋ NRW បានបើកការស៊ើបអង្កេត ទៅលើប្រភពនៃការឆ្លង។ 

កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group
កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group

រោងចក្រ​ Toennies បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ឥឡូវនេះក្រុមហ៊ុននឹងយកចិត្តទុកដាក់ជាចម្បងដល់និយោជិកដែលបានឆ្លង និងនៅដាច់ដោយឡែកពីគេ។ រោងចក្រ​នេះក៏បានបន្ថែមផងដែរថា ការធ្វើតេស្តជាផ្លូវការត្រូវបានធ្វើឡើងនៅទីតាំងរបស់ Toennies Group ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះហើយបច្ចុប្បន្ននេះមិនមានភាពមិនប្រក្រតីនោះទេ។

នៅដើមខែឧសភានេះការផ្ទុះឡើងនៃជំងឺ COVID-១៩ ជាង ២០០ ករណីត្រូវបានគេឃើញនៅឯរោងចក្រកែច្នៃសាច់ Westfleisch នៅ Coesfeld ផងដែរ៕

កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group
កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group
កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group
កម្មករក្នុងរោងចក្រ​ផលិតសាច់វេចខ្ចប់ Toennies Group

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T