រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ មេសា នៅចំណុចរង្វង់មូលនាងគង្ហីង តាមផ្លូវលេខ២១៧ កែងផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបុកម៉ូតូបណ្តាលឲ្យដួល រយះក្បាលជង្គង់ខាងស្តាំចេញឆ្អឹង ឯរថយន្តបង្កបើករត់គេចបាត់ ។

តាមសម្តីជនរងគ្រោះបាននិយាយថា រថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ស បើកបរដោយបុរសម្នាក់តាមផ្លូវលេខ២១៧ ពីកើតទៅលិច ចំណែកគាត់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមតាមផ្លូវលេខ១៨២ ពីលិចទៅកើតបញ្ច្រាសគ្នា ។ ខណៈមកដល់ចំណុចរង្វង់មូលនាងគង្ហីង រថយន្តបើកលឿនក៏ជ្រុលទៅបុកម៉ូតូរបស់គាត់ពេញទំហឹងបណ្តាលឲ្យ ដួលរយះក្បាលជង្គង់ខាងស្តាំចេញឆ្អឹង ចំណែកម៉ូតូរងការខូចខាតមួយកំណាត់ខាងមុខ ។ ឯរថយន្តបានបើកថយក្រោយបត់ឆ្វេងគេចបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទូរស័ព្ទហៅសាច់ញាតិឱ្យមកយកម៉ូតូទៅរក្សាទុក និងទៅព្យាបាលរបួសដោយខ្លួនឯង ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]