កុមារី​ម្នាក់នេះ ច្រៀង ៣ដង ទម្រាំលោក Simon គណៈ​​​កម្ម​​ការ​​​ដ៏ម៉​ត់​ចត់​ក្នុង​ America’s​ Got​ Talent​ វិនិច្ឆ័យ​បាន​

//s5.kh1.co/e9/e975f989fc8094a37e0df8d455f7f47f234f2d73.jpeg
នារី

 ២២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គណៈ​កម្មការ​នៅ​ក្នុងកម្មវិធីទូរទស្សន៍របស់សហរដ្ឋ​អាមេរិច អ្នកណាក៏ដឹងថា លោកSimon ជាកំពូលអ្នកសង្កេត និងវិនិច្ឆ័យ​បាន​ល្អិតល្អន់ជាងគេដែរ

គណៈ​កម្មការ​នៅ​ក្នុងកម្មវិធីទូរទស្សន៍របស់សហរដ្ឋ​អាមេរិច អ្នកណាក៏ដឹងថា លោកSimon ជាកំពូលអ្នកសង្កេត និងវិនិច្ឆ័យបានល្អិតល្អន់ជាងគេដែរ។ កម្មវិធី America’s got talent គឺជាកម្មវិធីដែលមានប្រជាប្រិយភាព និង​ជាពិសេសមាននូវគណៈកម្មការល្បីៗជាច្រើនរូបចូលរួមវិនិច្ឆ័យ និងផ្តល់នូវពិន្ទុទៅដល់បេក្ខជន​បេក្ខនារីក្នុង​កម្មវិធី​ប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មការដែលគេស្គាល់ច្បាស់ជាងគេនោះគឺ លោក Simon តែម្តង។ ដោយឡែកនៅកម្មវិធី ខាងលើនេះដែរ ក៏មានការចូលរួមពីកុមារផងដែរ នៅសប្តាហ៍ថ្មីនេះគឺមានកុមារី អាយុ ១២ឆ្នាំ ម្នាក់ចូលរួមផងដែរនោះ គឺកុមារី  Ashley Marina ដែលមកបញ្ចេញសមត្ថភាពច្រៀងនាពេលនោះ។

Ashley​ Marina
Ashley​ Marina

តាមរយៈការ ច្រៀងរបស់កុមារីនេះ យើងមើលឃើញថាវាគ្មានបញ្ហានោះទេ ថែមទាំងពិរោះ ធ្វើអោយទស្សនិជន​គ្រប់​រូបក្រោកឈរ ហើយរំភើប និងសំលេងនាងយ៉ាងខ្លាំង។ ប៉ុន្តែលោក Simon វិញបែរជាបញ្ឃប់ការ​ច្រៀង​របស់​ Ashley​ Marina នៅពាក់កណ្តាលទីនៃបទចម្រៀងទៅវិញ ដែលបណ្តាលអោយអ្នកទស្សនានៅ studio ផ្ទាល់មាន​ការ​មិន​ពេញ​ចិត្តជាខ្លាំង។  លោកSimon ប្រាប់ទៅកាន់កុមារីនោះឲ្យច្រៀងឡើងវិញ ៣ដង ដើម្បីងាយស្រួល​វិនិច្ឆ័យ​ពិន្ទុ។

ទស្សនិកជន
ទស្សនិកជន

លើកចុងក្រោយ Ashley Marina ច្រៀងឡើងវិញ នៅបទចម្រៀងមួយដែលមានលក្ខណៈយ៉ាងពិសេស រហូតធ្វើ​អោយរញ្ជួយដល់ចិត្តលោក Simon ដែលជាគណៈកម្មការដ៏ម៉ត់ចត់នៅក្នុងកម្មវិធី America’s Got Talent 2020 ញញឹមស្រស់តែម្តង។

ម្យ៉ាងវិញទៀត ទស្សនិជននៅទីនោះមានការរំភើបរហូតស្រក់ទឹកភ្នែក និងអបអរសាទរជាមួយ​ចម្រៀងដែល​នាងបាន​ច្រៀងនោះយ៉ាងក្រៃលែង។

<br>

លោក Simon
លោក Simon
ទស្សនិកជន
ទស្សនិកជន
ឪពុករបស់ Ashley​ Marina
ឪពុករបស់ Ashley​ Marina

បទចម្រៀងនោះ និយាយអំពីលោកប៉ារបស់នាង ប៉ារបស់នាងមានអារម្មណ៍រំភើបខ្លាំងរហូតដល់សើចអរសប្បាយ​យ៉ាងខ្លាំងដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន។ ដើម្បីជ្រាបកាន់តែច្បាស់ពីការច្រៀងចដ៏ពិសេសមួយនេះ សូមទស្សនា​វីដេអូខាងក្រោម៖

She Stuns The Judges - America's Got Talent 2020
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T