បែកគ្នាមែនពិត ប៉ុន្តែ Toey នៅតែធ្វើរឿងមួយនេះដាក់ Alek

//s5.kh1.co/e1/e1fa63e5a6eb565bf27fc4a51e594c7863de67bb.jpg
នារី

 ២០-មិថុនា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

ចំណងស្នេហាបានបញ្ចប់ ប៉ុន្តែចំណងមិត្តភាពនៅរក្សាដដែល

ថៃ៖ រឿងរ៉ាវស្នេហារបស់គូស្នេហ៍តារាសម្ដែងប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Toey Jarinporn និង Alek Teeradetch បានដើរមកដល់ផ្លូវបំបែកមួយគូទៀតហើយ ដែលព័ត៌មានមួយនេះបានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំង នូវចំណងស្នេហាដែលបានចំណាយពេលដើរជាមួយគ្នាអស់រយៈពេល៣ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាបានបែកគ្នាបែបនេះទៅហើយក្ដី ក៏ភាគីទាំងសងខាងបានអះអាងថា ពួកគេនៅតែបន្តរក្សាចំណងមិត្តភាពជាមួយគ្នាតទៅមុខទៀត។ ជាក់ស្ដែង ពួកគេទាំងពីរនៅតែបន្តរក្សាទំនាក់ទំនងជាមួយគ្នានៅលើបណ្ដាញសង្គម Instagram ដដែល ខុសប្លែកពីតារាមួយចំនួន ដែលបាន Unfollow អតីតមិត្តប្រុស ឬមិត្តស្រីខ្លួនភ្លាមៗ ក្រោយពេលដែលមានលេចឮព័ត៌មាននៃការបែកបាក់គ្នានោះ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែល Alek បង្ហោះរូបភាពនៅលើ Instagram គេក៏ឃើញ Toey ចូលទៅខមមិនជាមួយនឹងស្ទីកឃើបេះដូង និងរូបញញឹមជាច្រើន បង្ហាញឲ្យឃើញថា ពួកគេនៅតែអាចរក្សាទំនាក់ទំនងមិត្តភាពបានដូចការអះអាងពិតប្រាកដមែន។ ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនក៏បានចូលទៅឆ្លើយតបនឹងការខមមិនរបស់ Toey ដើម្បីបង្ហាញការសោកស្ដាយចំពោះការបែកបាក់ចំណងស្នេហារបស់អ្នកទាំងពីរ និងបង្ហាញក្ដីសង្ឃឹមថា ថ្ងៃណាមួយ អ្នកទាំងពីរអាចនឹងត្រឡប់មកត្រូវរ៉ូវគ្នាជាក់ជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

ខមមិនរបស់ Toey និងអ្នកគាំទ្រ
ខមមិនរបស់ Toey និងអ្នកគាំទ្រ
Alek Teeradetch និង Toey Jarinporn
Alek Teeradetch និង Toey Jarinporn
Alek Teeradetch និង Toey Jarinporn
Alek Teeradetch និង Toey Jarinporn
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T