ប៉ុស្តិ៍លេខ៣ ចាប់ផ្ដើមថតរឿងភាគថ្មី យកសុទ្ធតែតួឯកក្មេងៗតែម្ដង

//s5.kh1.co/8c/8c871f47e186256a5464eff71c6d4f7f35c20591.jpg
នារី

 ១៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ុស្តិ៍លេខ៣ ចាប់ផ្ដើមថតរឿងភាគថ្មី យកសុទ្ធតែតួឯកក្មេងៗតែម្ដង

ថៃ៖ ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងផលិតកម្ម Good Feeling បានរៀបចំចាប់ផ្ដើមថតខ្សែភាពយន្តភាគថ្មី ដែលមានចំណងជើងថា Khou Wen។ ប៉ុន្តែអ្វីដែលសំខាន់ ខ្សែភាពយន្តភាគថ្មីនេះ គឺមានការចូលរួមពីសំណាក់តួឯកប្រុសស្រី ដែលសុទ្ធសឹងតែជាតារាក្មេង និងធ្លាប់មានប្រវត្តិមកពីស្ថានីយទូរទស្សន៍ផ្សេង។ តារាថ្មីៗទាំងនោះរួមមាន តារាសម្ដែងស្រី Kao Suphassra និង Mo Monchanok ចំណែកឯតារាសម្ដែងប្រុសរួមមាន Peach Pachara និង God Itthipat

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែតារាទាំងបួនរូបនេះ ធ្លាប់បានសម្ដែងរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានប្រមាណពីរទៅបីរឿងរួចហើយក៏ដោយ ក៏អ្នកគាំទ្រភាគច្រើននៅតែបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការជួបគ្នារបស់អ្នកទាំងបួននៅក្នុងរឿងភាគមួយនេះ ដោយហេតុថា រាល់ដងពួកគេសុទ្ធសឹងតែសម្ដែងរួមជាមួយនឹងតារាប្រចាំរបស់ប៉ុស្តិ៍លេខ៣ផ្ទាល់ ទើបតែរឿងមួយនេះទេ ដែលប៉ុស្តិ៍លេខ៣បានរៀបចំឲ្យតារាវ័យក្មេងចំណូលថ្មីសម្ដែងរឿងរួមគ្នានោះ។ ក្រៅពីនេះ ក៏នៅមានតារាជើងចាស់ លោក Por Natthawut មកចូលរួមសម្ដែងជាតួអង្គដ៏សំខាន់មួយផងដែរ។

បើតាមការបង្ហើបរបស់អ្នកដឹកនាំរឿង បានឲ្យដឹងថា រឿង Khou Wen គឺជាប្រភេទសាច់រឿងបែបជីវិតពិត ដែលឆ្លុះបញ្ចាំងឲ្យឃើញពីជម្លោះរបស់តួអង្គសំខាន់ៗទាំងប្រាំរូប ដែលជាតួអង្គឲ្យមនុស្សនៅក្នុងសង្គមជាក់ស្ដែង ជាពិសេសគឺតួអង្គរបស់ Kao Suphassra និង Mo Monchanok ដែលនឹងត្រូវមានឈុតឆាកកាច់កុងគ្នាជាច្រើន។ អ្វីដែលអ្នកគាំទ្រកាន់តែទន្ទឹងចង់ដឹងបន្ថែមទៀតពីរឿងភាគថ្មីមួយនេះ គឺពួកគេចង់ដឹងថា តើ Kao Suphassra នឹងត្រូវចាប់ជាដៃគូជាមួយ Peach PacharaGod Itthipat ចំណែកឯ Mo Monchanok នឹងត្រូវដើរជាតួអង្គស្លូត ឬកាច។ ដូច្នេះ បើចង់ដឹងកាន់តែច្បាស់ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ក្រោយពេលរឿងនេះត្រូវបានថតចប់រួចរាល់៕

សូមទស្សនារូបភាពខាងក្រោម៖

តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
តួអង្គសំខាន់ៗក្នុងរឿង Khou Wen
Mo Monchanok និង Kao Suphassra
Mo Monchanok និង Kao Suphassra
Kao Suphassra និង Peach Phachara
Kao Suphassra និង Peach Phachara
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T