ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលស្រុកឆ្លូងចាប់ឃាត់ខ្លួន ក្រោយពីជននេះធ្វើសកម្មភាព ចាក់សម្លាប់ជនរងគ្រោះនឹងកូនកាំ បិតចិតបន្លែនៅ ក្នុងពិធីរាំធុងបាស់មួយ កាលពីយប់ថ្ងៃទី១៧ មេសា នៅក្នុងបរិវេណវត្តឈ្នៃ ក្នុងភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូងបណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្ត ។

ជនដៃដល់ក្នុងករណីចាក់សម្លាប់មនុស្សនេះឈ្មោះ កុយ សុខហេង អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង បានយកកូនកាំបិតចិតបន្លែចាក់ចំពោះរបស់ជនរងគ្រោះឈ្មោះយៀប វិចិត្រ អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង។

លោកវរសេនីយ៍ត្រី ហុង សុខលី អធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងថា បន្ទាប់ពីបង្កហេតុរួចជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងជំនាញអធិការដ្ឋានធ្វើការស្រាវជ្រាវចាប់ខ្លួន បាននៅព្រៃខាងក្រោយភូមិកាលពីល្ងាចថ្ងៃទី១៨ មេសា ក្រោយពីកើតហេតុបានមួយថ្ងៃ ។ លោកអធិការស្រុកបានបញ្ជាក់ថា កាលពីយប់ថ្ងៃកើតហេតុជនដៃដល់បានយកកូនកាំបិតចាក់ចំពោះរបស់ ជនរងគ្រោះដែលកំពុងតែដើរតាមខឿនវិហារជាមួយនឹងមិត្តភក្តិមួយ ចំនួនទៀតក្នុងពិធីរាំធុងបាស់ក្នុងវត្ត ។

ភ្លាមៗជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបានស្លាប់ពេលបញ្ជូនបានពាក់កណ្តាលផ្លូវ ។ក្រោយពីចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ដោយសារតែកន្លងមកជនរងគ្រោះធ្លាប់បានជេរប្រមាថ និងវាយមកលើរូបគេជាច្រើនលើកច្រើនសារទើបរូបគេលបចាំចាក់ សម្លាប់តែម្តង ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]