រវល់យ៉ាងណា Angela Baby នៅតែដើរតួជាម្ដាយគំរូ បង្ហាញខ្លួនជាមួយកូនប្រុស ឲ្យហ្វេនភ្ញាក់ផ្អើល

//s5.kh1.co/2e/2e530dfcffac5f5080ac49b4f3cd27d450d89e8b.jpg
តារា & កម្សាន្ដ

 ១៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលហើយ បន្ទាប់ពីធ្លាយរូបភាពរបស់ តារាសម្ដែងជនជាតិចិនដ៏មានប្រជាប្រិយភាព Angela Baby ដែលបានបង្ហាញពីសកម្មភាពលេងជាមួយកូនប្រុសតូចជាទីស្រលាញ់របស់នាង ព្រមទាំងត្រូវបានមនុស្សជាច្រើនកោតសរសើរទៀតផង

ចិន៖ សម្រាប់ តារាស្រី Angela Baby នៅតែជាតារាសម្ដែងស្រីលំដាប់ជួរមុខ ក្នុងសិល្បៈកម្សាន្តរបស់ប្រទេសចិន ដែលតែងតែមានការគាំទ្រពី សំណាក់ទស្សនិកជនជាច្រើន ពីសមត្ថភាព និងរូបសម្បត្តិដ៏ស្រស់សោភា បើទោះបីជា បច្ចុប្បន្ននេះ នាងមានបានរៀបការមានស្វាមី ព្រមទាំងមានកូនមួយរួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្វីត្បិតតែ តារាស្រីមានភាពល្បីល្បាញក្នុងការងារសិល្បៈ មានការចេញថតក្នុងកម្មវិធីជាច្រើន ប៉ុន្តែសម្រាប់ រឿងជីវិតរស់នៅឯកជន ជាពិសេសជីវិតក្នុងក្រុមគ្រួសាររបស់នាងផ្ទាល់ នាងហាក់ដូចជាមិនសូវបានបង្ហាញ ឲ្យហ្វេនៗបានឃើញពីសកម្មភាពដ៏ផ្អែមល្ហែម និងកក់ក្ដៅនៅក្នុងគ្រួសាររបស់នាងនោះទេ​ ដែលជាហេតុធ្វើឲ្យហ្វេនៗទាំងនោះ ពិតជាចង់ឃើញយ៉ាងខ្លាំង ។

ប៉ុន្តែ កាលពីថ្មីៗនេះ ស្រាប់តែ Angela Baby ត្រូវអ្នកប្រមាញ់រូបភាពថតបាន ព្រមទាំងដាក់ចេញនូវកម្រងរូបភាព ដែលបានបង្ហាញខ្លួនជាមួយកូនប្រុសតូចរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបង្ហាញពីសកម្មភាពមួយចំនួន ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានចំណាយពេល លេងសើចជាមួយកូនប្រុសតូចជាទីស្រលាញ់របស់នាង ថែមទៀតផង។  

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន មានការកោតសរសើរ ចំពោះ Angela Baby ដែលបានផ្ដល់ពេលវេលា ជាមួយកូនប្រុសរបស់ខ្លួន ព្រមទាំងធ្វើជាអ្នកម្ដាយដ៏ល្អ ក្នុងការមើលថែកូននាង ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

 Angela Baby 
 Angela Baby 
 Angela Baby 
 Angela Baby 
 Angela Baby 
 Angela Baby 
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
រូបភាព Angela Baby បង្ហាញខ្លួនជាមួយកូនប្រុស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T