ភាព​យន្ត​ថៃមួយនេះ​​ត្រូវ​​ចាក់​​ផ្សាយ​ ២​ដង​ក៏​ពិត​មែន​ តែ​​ចំនួន​​អ្នក​​​ទស្សនា​នៅ​តែ​ច្រើន​ព្រោះ​តែ​ចំណុច​ខ្លាំង​មួយ​នេះ​

//s5.kh1.co/d4/d41262c266cf9c40a56128880817aef02cd8684d.jpg
នារី

 ១៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្វីត្បិតតែរឿង Khao Wan Hai Nou Pen Sailub ត្រូវបានយកមកចាក់​បញ្ចាំងជាលើកទីពីរទៅហើយក្ដី ក៏ចំនួនអ្នក​ទស្សនា​រឿងនេះនៅតែមានចំនួនច្រើន

ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Khao Wan Hai Nou Pen Sailub (My Secret Bride) មាន​ការ​ចូលរួមសម្ដែងពីសំណាក់តារាប្រុសរូបសង្ហា Great Warinthon និងតារាស្រីរាងតូចច្រឡឹង Kao Suphassra។ រឿងនេះធ្លាប់ត្រូវបានយកមកចាក់បញ្ចាំង និងទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០១៩ ហើយត្រូវបាន​យកមក​ចាក់បញ្ចាំងឡើងវិញ កាលពីចុងខែឧសភា ឆ្នាំ២០២០នេះ ដោយឈានចូលមកដល់ភាគបញ្ចប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចយើងបានដឹងរួចមកហើយថា ដោយសារវីបត្តិកូវីដ១៩ ស្ថានីយ៍ទូរទស្សន៍ស្ទើរតែទាំងអស់មិនអាច​ផលិត​រឿង​ភាគថ្មីទាន់សម្រាប់ការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ឡើយ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ថ្វីត្បិតតែរឿង Khao Wan Hai Nou Pen Sailub ត្រូវបានយកមកចាក់​បញ្ចាំងជាលើកទីពីរទៅហើយក្ដី ក៏ចំនួនអ្នកទស្សនារឿងនេះនៅតែមានចំនួនច្រើន រហូតដល់ថ្នាក់ច្រើនជាង​រឿង​ភាគថ្មីៗមួយចំនួនរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដូចជារឿង Dang Duang Hareuthai រឿង Leh Buphakal ជាដើម។ មូលហេតុដែលធ្វើឲ្យរឿងនេះនៅតែរក្សាបានការគាំទ្រ គឺដោយសារសាច់រឿងមួយនេះមាន​លក្ខណៈបែបកំប្លុកកំប្លែង លាយជាមួយនឹងឈុតឆាកស្នេហា ស៊ើបអង្កេត បាញ់បោះ និងឈុតឆាកខ្មោចភ័យរន្ធត់ ដែលនិយាយជារួមទៅគឺគ្រប់រសជាតិតែម្ដង បើយោងទៅតាមការអះអាងរបស់អ្នកគាំទ្រ។

បន្ទាប់ពីរឿងនេះបានបញ្ចប់ទៅ ប៉ុស្តិ៍លេខ៣នឹងបន្តយករឿង Likhit Haeng Jan ដែលមានការចូលរួម​សម្ដែងពីសំណាក់ Namtarn Pichakhana និង Phoeun Kanin ជាប្រភេទរឿងស្នេហាបែបកំប្លែង និងឆ្លងភព។ រឿងនេះធ្លាប់ទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ២០១៩ដូចគ្នា ដូច្នេះវាប្រាកដជានឹង​ទទួលបាន​ការគាំទ្រសម្រាប់ការចាក់ផ្សាយឡើងវិញ មិនចាញ់រឿង Khao Warn Hai Nou Pen Sailub ប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Great និង Kao តួឯកក្នុងរឿង Khao Warn Hai Nou Pen Sailub

រឿង Likhit Haeng Jan ដែលនឹងត្រៀមចាក់បញ្ចាំងបន្ត
រឿង Likhit Haeng Jan ដែលនឹងត្រៀមចាក់បញ្ចាំងបន្ត
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T