ចិនដោះលែងទាហានឥណ្ឌា១០នាក់ឲ្យមានសេរីភាពវិញ បន្ទាប់ពីមានកិច្ចចរចា

//s5.kh1.co/50/507ce8abedba6b2c9ef70c9f6a4cad09240ad5b5.jpg
សង្គម

 ១៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទាហានឥណ្ឌាចំនួន១០នាក់ ដែលត្រូវបានភាគីចិនចាប់ខ្លួនកំឡុងពេលប៉ះទង្គិចគ្នានៅតំបន់​ព្រំដែន​នៃ​ភ្នំ​ហិមាល័យ ត្រូវបានដោះលែងឲ្យមានសេវីភាពវិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

បរទេស៖ ទាហានឥណ្ឌាចំនួន១០នាក់ ដែលត្រូវបានភាគីចិនចាប់ខ្លួនកំឡុងពេលប៉ះទង្គិចគ្នានៅតំបន់​ព្រំដែន​នៃ​ភ្នំ​ហិមាល័យ ត្រូវបានដោះលែងឲ្យមានសេវីភាពវិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដោះលែងនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចចរចារវាងភាគគីទាំងពីរជាច្រើនលើក ដើម្បីបន្ធូរបន្ថយភាពតានតឹងក្រោយប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទកន្លងទៅ។ ខណៈពេលដែលការប៉ះទង្គិចនោះ ពុំមានការផ្ទុះអាវុធឡើយ ដោយភាគីទាំងពីរបានប្រើដំបងដែកគោល និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ។

ជុំវិញការដោះលែងនេះដែរ រដ្ឋាភិបាលឥណ្ឌាមិនបានធ្វើសេចក្ដីអត្ថាធិប្បាយអ្វីឡើយ ប៉ុន្ដែយោធាបានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា៖

យើងសូមបញ្ជាក់ថា មិនមានយោធាណាម្នាក់បានបាត់ខ្លួន ក្នុងជម្លោះជាមួយចិននៅជ្រលងភ្នំ Galwan នោះឡើយ។

សេចក្ដីថ្លែងការណ៍របស់យោធាឥណ្ឌា

គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នាមួយប្រាវនោះ បានបណ្ដាលឲ្យទាហានឥណ្ឌាចំនួន២០នាក់ បាត់បង់ជីវិត ខណៈពេលទាហាន១៨នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកភាគីចិនវិញ មិនបានបញ្ចេញឲ្យដឹងពីចំនួនទាហានដែលស្លាប់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ទាហានឥណ្ឌា
ទាហានឥណ្ឌា
តំបន់ព្រំដែន
តំបន់ព្រំដែន
តំបន់ព្រំដែន
តំបន់ព្រំដែន
តំបន់ព្រំដែន
តំបន់ព្រំដែន
ទាហានឥណ្ឌា និងទាហានចិន
ទាហានឥណ្ឌា និងទាហានចិន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T