ក្នុងរឿងតួម្នាក់នេះ ជាមិត្តភក្ដិទិនហ្វី ប៉ុន្តែវាសនាបច្ចុប្បន្នខុសគ្នាដាច់

//s5.kh1.co/9e/9e7f880d8aca7ffba098ebb7ca3fd5f40f94e4d4.jpg
តារា & កម្សាន្ដ

 ១៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សព្វថ្ងៃនេះNg Man Tat កំពុងតែមានជំងឺប្រចាំកាយ សុខភាពចុះខ្សោយខ្លាំងនិង មិនមានប្រាក់ចំណូលឡើយ ស្របពេលដែលទិនហ្វីវីញកំពុងតែរស់នៅជាមួយប្រាក់រាប់លានដុល្លារចាយមិនអស់ប៉ុន្តែបែរជាគ្មានប្រពន្ធទៅវិញ

ចិន៖ ជឿជាក់ថា ទស្សនិកជនភាគច្រើនប្រាកដជា ស្គាល់លោក Stephen Chow ទិនហ្វី និង លោក Ng Man Tat តាមរយៈខ្សែភាពយន្ត ដែលបានសម្តែងរួមគ្នា ជាច្រើនរឿងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីអាជីពការងារជា អ្នកសម្តែងភាពយន្តជាមួយគ្នា ពួកគេក៏ជាអតីតមិត្តសម្លាញ់នឹងគ្នាផងដែរដោយកាលពីមុន ពួកគេគឺជាមិត្តសម្លាញ់នឹងគ្នាដ៏ជិតស្និទ្ធថែមទៀតផង ប៉ុន្តែមកទល់នឹងបច្ចុប្បន្ននេះ គឺអ្វីៗបានប្រែប្រួល១៨០ដឺក្រេទៅហើយ ដោយពួកគេផ្តាច់ទំនាក់ទំនងរៀងខ្លួន ប៉ុន្តែមិនមែនមានន័យថា បានឈ្លោះប្រកែកគ្នាឬ ក៏មានជម្លោះជាមួយគ្នានោះទេ។

បើតាមលោក Ng Man Tat បានលើកឡើងកាលពីឆ្នាំ២០១៨ថា លោកទិនហ្វី បានទូរសព័្ទមកហៅលោកទៅចូលរួមសហការរឿងជាមួយគាត់ ដោយកំឡុងពេលនោះ ទិនហ្វី កំពុងតែដំណើរការថតភាពយន្ត «ត្រីមច្ឆា» ប៉ុន្តែជាអកុសលនៅក្នុងពេលនោះរូបលោក កំពុងតែមានជំងឺ ដែលតម្រូវឲ្យរូបលោក ត្រូវបង្ខំចិត្តបដិសេដ ការអញ្ជើញមួយនេះផងដែរ។

តារាប្រុសរូបនេះបានបន្តទៀតថា៖

 ខ្ញុំមិនដឹងថា ត្រូវស្រោចស្រង់មិត្តភាពខ្ញុំនឹងគាត់យ៉ាងម៉េចទេ តើគាត់នឹងមករកខ្ញុំមុនឬ ក៏ខ្ញុំត្រូវទូរស័ព្ទទៅគាត់មុន?
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនដឹងថាគាត់មានអារម្មណ៍សប្បាយនឹងរាប់អានខ្ញុំវីញឬអត់ទេ ដោយសារតែពេលនេះពួកយើងមិនគំនិតដូចគ្នាកាលពីមុននោះទេ
ប៉ុន្តែប្រសិនជាមានឱកាសឲ្យខ្ញុំអាចធ្វើការជាមួយគាត់ម្តងទៀត ខ្ញុំនឹងទទួលដោយក្តីពេញចិត្ត

Ng Man Tat

ដោយឡែក ស្ថានភាពលោក Ng Man Tat នៅពេលនេះគឺ កំពុងតែលំបាកខ្លាំង ដោយមានទុក្ខដ៏ធំដោយត្រូវចំណាយប្រាក់មួយចំនួនធំ ទៅប្រពន្ធដល់ទៅ៣នាក់ ដោយសព្វថ្ងៃនេះ រូបលោកកំពុងតែមានជំងឺប្រចាំកាយ សុខភាពចុះខ្សោយខ្លាំងនិង មិនមានប្រាក់ចំណូលទៀតផង រីឯលោក ទិនហ្វី វីញកំពុងតែរស់នៅជាមួយប្រាក់រាប់លានដុល្លារចាយមិនអស់ ប៉ុន្តែបែរជាគ្មានប្រពន្ធទៅវិញ ដោយជិវិតពេលនេះកំពុងតែរស់នៅ ក្នុងការងារដ៏សែនមមាញឹកខ្លាំង ស្ទើរតែគ្មានពេលទំនេរ ទាល់តែសោះ។

គួររម្លឹកដែរថា ភាពយន្តដែលពួកគេបានសម្តែងរួមគ្នាចុងក្រោយបង្អស់គឺ  «បាល់ទាត់សាវលីង» ដែលទទួលបានការគាំទ្រខ្លាំងពី សំណាក់មហាជនផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ទិនហ្វីនិង Ng Man Tat (អតីតកាល)
ទិនហ្វីនិង Ng Man Tat (អតីតកាល)
ទិនហ្វី  Ng Man Tatនិង Sharla Cheung(អតីតកាល)
ទិនហ្វី  Ng Man Tatនិង Sharla Cheung(អតីតកាល)
ទិនហ្វីនិង Ng Man Tat(អតីតកាល)
ទិនហ្វីនិង Ng Man Tat(អតីតកាល)
ទិនហ្វីក្នុងភាពយន្តបាល់ទាត់សាវលីង(អតីតកាល)
ទិនហ្វីក្នុងភាពយន្តបាល់ទាត់សាវលីង(អតីតកាល)
ទិនហ្វីនិង Ng Man Tat ក្នុងភាពយន្តបាល់ទាត់សាវលីង(អតីតកាល)
ទិនហ្វីនិង Ng Man Tat ក្នុងភាពយន្តបាល់ទាត់សាវលីង(អតីតកាល)
ទិនហ្វី(បច្ចុប្បន្នកាល)
ទិនហ្វី(បច្ចុប្បន្នកាល)
Ng Man Tat(បច្ចុប្បន្នកាល)
Ng Man Tat(បច្ចុប្បន្នកាល)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T