លេង​​​ហ្គេម​​​ Free​?​ ប្រយ័ត្ន​​​ឲ្យ​មែន​​ទែន​ ​​​ឧក្រិដ្ឋ​​ជន​​ Computer​​​​ ប្រើ​​ល្បិច​ខាងក្រោម​​​នេះ​​​ដើម្បី​ចូល ​Computer ​របស់យើង​

//s5.kh1.co/55/5520f872b9b30b5c445632c80b634b7dc53fc326.jpg
បច្ចេកវិទ្យា

 ១៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Trojan​ horse គឺជាកម្មវិធីមួយដែលមើលទៅហាក់ដូចជាមានសុវត្ថិភាព ប៉ុន្តែវាមានភារកិច្ចដូចជាផ្តល់សិទ្ធិចូលប្រើ Computer របស់អ្នក ឬផ្ញើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ Computer ផ្សេងទៀត។​

Trojan​ horse គឺជាកម្មវិធីមួយ​ដែល​មើលទៅហាក់ដូចជាមានសុវត្ថិភាព។ ប៉ុន្តែវាមានភារកិច្ចដូចជាផ្តល់សិទ្ធិចូល​ប្រើ Computer របស់អ្នក ឬផ្ញើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ Computer ផ្សេងទៀត។​ Trojan horse គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រទូទៅបំផុតដែលឧក្រិដ្ឋជន Computer ប្រើដើម្បីចូល Computer របស់អ្នក ហើយប្រមូលព័ត៌មានផ្ទាល់ខ្លួនពី Computer របស់អ្នក។ ខាងក្រោមនេះជាឧទាហរណ៍មូលដ្ឋានខ្លះៗអំពីរបៀបដែល Computer របស់អ្នកអាចឆ្លងមេរោគតាមរយៈ Trojan horse។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ខាងក្រោមនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ៖

  • គេហទំព័រផ្តល់ជូនការទាញយកដោយឥតគិតថ្លៃនូវកម្មវិធី​ ឬហ្គេមដែលជាធម្មតាចំណាយលុយ ប៉ុន្តែវាបែរ​ជា​មិន​គិតថ្លៃទៅវិញ។ ការទាញយកកម្មវិធីដែលលួចចម្លងពីកម្មវិធី ឬហ្គេមអនុញ្ញាតឱ្យអ្នកប្រើឬលេងដោយខុសច្បាប់ ទោះយ៉ាងណាក្នុងអំឡុងពេលតម្លើងវាក៏តម្លើង Trojan horse លើ Computer ដែរ។
  • គេហទំព័ screen saver website ដ៏មានប្រជាប្រិយភាពបានក្លាយជាអេក្រង់ផ្ទុកមេរោគ។ ការទាញយក screen saver ចូលក្នុង Computer របស់អ្នក ពេលនោះក៏ដំឡើង Trojan horse លើ Computer របស់អ្នកផងដែរ។
  • អ្នកទទួលបាន e-mail ពីមិត្តភក្តិដែលស្នើសុំឱ្យអ្នកមើលកម្មវិធីថ្មីប្លែកណាមួយ ឬមើលឯកសារ។ ការបើកឯកសារឆ្លងចូលនូវមេរោគ ឬ បញ្ហាណាមួយចូល Computer របស់អ្នកដោយប្រើ Trojan horse។
  • មាននរណាម្នាក់ផ្ងើ Video មកឱ្យអ្នកមើល ហើយការបើកវីដេអូស្នើសុំការទាញយកដែលមាន Trojan horse លាក់ដែលឆ្លងចូល Computer របស់អ្នក៕
រូបតំណាង
រូបតំណាង
Nuon Sela
Sela (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T