លោកតា ម្នាក់បានបាត់បង់ភាពជាម្ចាស់ការ ក្នុងការគ្រប់គ្រងយានយន្ដរបស់ខ្លួន និងបានបើកបុកមនុស្សជាច្រើន ដែលភាគច្រើនជាសិស្សសាលា ដែលទើបតែចេញពីសាលារៀន។

យោងទៅតាមសារព័ត៌មាន បានឲ្យដឹងថា លោកតានេះមានអាយុ ១០០ឆ្នាំ បានបើកបុកមនុស្ស ១១នាក់ ដែលនៅក្នុងនោះមាន ក្មេង ៩នាក់ដែលជាសិស្សមធ្យមសិក្សា នៅភាគខាងត្បូងនៃ ទីក្រុង ឡូសអេនចេឡេស រដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក។ យ៉ាងណាមិញ មានសិស្ស៤នាក់រងរបួសធ្ងន់ និងផ្សេងៗទៀត មានរបួសស្រាលតែប៉ុណ្ណោះ។

អ្នកបើកបុកនេះ ត្រូវបានគេស្គាល់ឈ្មោះថា Preston Carter បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានថា ខ្លួនរបស់គាត់មានប័ណ្ឌបើកបរ តែនៅពេលនោះឡានរបស់គាត់ បានដាច់ហ្វ្រាំង ដែលនៅពេលនោះគាត់ក៏មិនមានអាច គ្រប់គ្រងឡានតែម្ដង។ នៅក្នុងពេលនេះ ប៉ូលីសកំពុងតែធ្វើការសើបអង្កេតពី គ្រោះថ្នាក់ចរាចរណ៍នេះ ហើយបុរសនេះក៏មិនត្រូវបានធ្វើ ការចាប់ខ្លួនផងនោះដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលលោកតាអាយុ ១០០ឆ្នាំ នៅតែអាចបើកឡានបាន? និងបង្កគ្រោះថ្នាក់បែបនេះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]