បុរសថៃម្នាក់ត្រូវបានចាប់ខ្លួន​ ក្រោយពីលក់កាំភ្លើងខុសច្បាប់តាមអ៊ីនធឺណិត

//s5.kh1.co/5a/5a876231617cda19f951df1c78ba0bdf4f978a4f.jpg
សង្គម

 ១៩-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីបទលក់កាំភ្លើងខុសច្បាប់តាមអ៊ិនធឺណិតហើយប៉ូលីសបានរឹបអូសអាវុធចំនួន ២ ដើមដែលត្រូវបានរកឃើញនៅក្នុងដៃរបស់គាត់នៅក្នុងស្រុក បាងបាថុង។

ថៃ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពីបទលក់កាំភ្លើងខុសច្បាប់តាមអ៊ីនធឺណិតហើយប៉ូលីសបានរឹបអូសអាវុធចំនួន ២ ដើមដែលត្រូវបានរកឃើញនៅក្នុងដៃរបស់គាត់នៅក្នុងស្រុក បាងបាថុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសផ្នែកបង្ក្រាបបទល្មើសបានឆ្មក់ចូលផ្ទះមួយកន្លែងនៅឯផ្ទះជួល Piyawararom ក្នុងសង្កាត់  បាងបាថុង ដែលត្រូវបានគេផ្តល់ព័ត៌មានថា វាជាកន្លែងលាក់ខ្លួនរបស់បុរសម្នាក់​ ដែលទទួលដីកាចាប់ខ្លួនពីបទឃុបឃិតក្នុងការលក់អាវុធខុសច្បាប់។

ជនសង្ស័យឈ្មោះ Prinya Iemlamai នៅខាងក្នុងផ្ទះ ហើយគាត់ត្រូវបានចាប់ខ្លួន។ ចំពោះភ្លើង ២ ដើមត្រូវបានគេរកឃើញនៅក្នុងផ្ទះត្រូវបានដកហូតជាវត្ថុតាង។

  ជនសង្ស័យ Prinya Iemlamai ត្រូវប៉ូលីសចាប់ខ្លួន
  ជនសង្ស័យ Prinya Iemlamai ត្រូវប៉ូលីសចាប់ខ្លួន

ក្នុងអំឡុងពេលសួរចម្លើយលោក Prinya បានសារភាពថា បានលក់កាំភ្លើងតាមរយៈក្រុមជជែកកម្សាន្ត Line ប៉ុន្តែបានបដិសេធថាមិនបានបង្កើតទេ។

ប៉ូលីសបាននិយាយថា ពួកគេមានកាំភ្លើងធ្វើដោយដៃដែលត្រូវបានគេលក់ដោយខុសច្បាប់តាមរយៈក្រុមជជែកកម្សាន្តដែលមានសមាជិកជាង ១.០០០ នាក់។ លោក Prinya គឺជាអ្នកគ្រប់គ្រងដ៏សំខាន់របស់ក្រុមនេះ។

មេបញ្ជាការ CSD លោក Pol Maj និងឧត្តមសេនីយ៍ Jirabhop Bhuridej បានណែនាំប៉ូលីស និងមន្ទីកោសល្យវិច្ច័យឱ្យស្វែងរកដីការបស់តុលាការក្នុងការស្វែងរកទីតាំងចំនួន ៣១ កន្លែង ក្នុងទីក្រុងបាងកក, ណុនបូរី, ផាធុមថានី, អយុធ្យា, សៅកែវ, តាក់, ឆុនបូរី, រ័ត្នបូរី, នគររាជសីមានិង ស៊ូរ៉ាតថានី ដែលវាជាកន្លែងដែលត្រូវការស៊ើបអង្កេត៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T