សូមកុំភ្លេច! នៅថ្ងៃអាទិត្យនេះ នឹងមានបាតុភូតសូរ្យគ្រាស ហើយប្រទេសកម្ពុជាក៏អាចមើលឃើញ ទិដ្ឋភាពដ៏កម្រនេះផងដែរ

//s5.kh1.co/e6/e6e28b86e8664d40b98e6ece06fed30665a55982.jpg
បច្ចេកវិទ្យា

 ១៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សូរ្យគ្រាសមួយនេះនឹងឆ្លងកាត់ នៅតំបន់មួយចំនួនដូចជា អាហ្វ្រិកកណ្ដាល ឧបទ្វីបអារ៉ាប់ខាងត្បូង ប៉ាគីស្ថាន ឥណ្ឌាខាងជើង និងចិនភាគកណ្ដាលខាងត្បូង។

កម្ពុជា៖ សូរ្យគ្រាសគឺជាបាតុភូតធម្មជាតិមួយដ៏កម្រដែលកើតឡើងនៅពេលថ្ងៃ ដោយសារដំណើរគោចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកលើតំបន់ណាមួយនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមគេហទំព័រ Time and Date បានឲ្យដឹងថា នៅក្នុងខែមិថុនានេះ បាតុភូតសូរ្យគ្រាសនឹងកើតឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ហើយប្រទេសកម្ពុជារបស់យើងក៏អាចមើលឃើញព្រឹត្តិការណ៍ដ៏កម្រនេះផងដែរ។ សម្រាប់ប្រទេសរបស់យើង សូរ្យគ្រាសមួយនេះគឺជាប្រភេទគ្រាសមិនពេញលេញឬគ្រាសមិនជិត មានន័យថាយើងអាចមើលឃើញព្រះចន្ទបាំងពន្លឺព្រះអាទិត្យបានតែមួយផ្នែកប៉ុណ្ណោះ។

សូរ្យគ្រាសកើតឡើងដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ
សូរ្យគ្រាសកើតឡើងដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ

នៅក្នុងប្រទេសកម្ពុជា បាតុភូតមួយនេះនឹងចាប់ផ្ដើមនៅម៉ោង១៣:៣០ ហើយនៅម៉ោង១៥:០១គឺជាអតិបរិមានៃគ្រាស និងវាបញ្ចប់ទាំងស្រុងនៅម៉ោង១៦:១៦។ សូមបញ្ជាក់ថា អតិបរិមានៃសូរ្យគ្រាសមួយនេះនៅក្នុងប្រទេសកម្ពុជាគឺប្រមាណជា៣៦.៧ភាគរយ ប៉ុន្តែអតិបរិមាប៉ុណ្ណេះមិនអាចធ្វើឲ្យផ្ទៃមេឃរបស់ប្រទេសយើង ប្រែជាងងឹតបានឡើយ។

រូបភាពសូរ្យគ្រាសដែលនឹងមើលឃើញ នៅប្រទេសកម្ពុជា
រូបភាពសូរ្យគ្រាសដែលនឹងមើលឃើញ នៅប្រទេសកម្ពុជា

សូរ្យគ្រាសមួយនេះនឹងឆ្លងកាត់ នៅតំបន់មួយចំនួនដូចជា អាហ្វ្រិកកណ្ដាល ឧបទ្វីបអារ៉ាប់ខាងត្បូង ប៉ាគីស្ថាន ឥណ្ឌាខាងជើង និងចិនភាគកណ្ដាលខាងត្បូង។ បន្ថែមពីនេះ សូរ្យគ្រាសមួយផ្នែកនឹងត្រូវបានមើលឃើញ នៅទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុបខាងត្បូងនិងខាងកើត ភាគខាងជើងអូស្ត្រាលី និងផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

ផែនទីបង្ហាញពីសូរ្យគ្រាសដែលនឹងឆ្លងកាត់ នៅថ្ងៃទី២១​ ខែមិថុនា
ផែនទីបង្ហាញពីសូរ្យគ្រាសដែលនឹងឆ្លងកាត់ នៅថ្ងៃទី២១​ ខែមិថុនា

សូមបញ្ជាក់ផងដែរថា សូរ្យគ្រាសមួយនេះនឹងមានរយៈពេលប្រហែល ២ម៉ោងនិង៤៦នាទី។ ជាពិសេស បើសិនជាអ្នករង់ចាំមើលបាតុភូតដ៏កម្រមួយនេះ សូមមេត្តាកុំសម្លឹងមើលវាដោយភ្នែកទទេ ប៉ុន្តែត្រូវរកឧបករណ៍ផ្សេងៗដែលអាចការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ ដូចជាវ៉ែនតាខ្មៅជាដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T