នារីម្នាក់ ខានកាត់សក់៥ឆ្នាំ ទុករហូតដល់វែងសឹងតែអូសដី ដូចក្នុងរឿងតុក្កតា ព្រះនាង Rapunzel

//s5.kh1.co/a5/a595bf4b03cbb156dbc0503d48531ba3e1c0c54e.jpg
សង្គម

 ១៩-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា ម៉ាលហ្គោហ្សាតា ឃូលឆេក វ័យ៣៤ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៍ បានទុកសក់របស់នាងយ៉ាងវែងអន្លាយ ហួសជើង ដែលមានប្រវែងប្រមាណ១.៥៧ម៉ែត្រ

អង់គ្លេស៖ នារីម្នាក់មានឈ្មោះថា ម៉ាលហ្គោហ្សាតា ឃូលឆេក វ័យ៣៤ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៍ បានទុកសក់របស់នាងយ៉ាងវែងអន្លាយ ហួសជើង ដែលមានប្រវែងប្រមាណ១.៥៧ម៉ែត្រ ក្រោយពីខានកាត់អស់រយៈពេលជាង៥ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង ម៉ាលហ្គោហ្សាតា បានឲ្យដឹងថា នាងតែងតែលាបសេរ៉ូមទៅលើសក់ ដែលផ្សំឡើងពីល្បាយប្រេងដូងដោយខ្លួននាងផ្ទាល់ មុនពេលចូលងូតទឹក៣០នាទី។ ហើយជាប្រចាំនាងកក់សក់ចាប់ពីបីដងឡើងទៅ ក្នុងមួយសប្ដាហ៍ផងដែរ។

ដំបូងឡើយ នាងគិតថាសក់វែងនឹងធ្វើឲ្យនាងពិបាកក្នុងការថែរក្សាវា តែក្រោយមកនាងក៏ផ្លាស់ប្ដូរគំនិត និងចាប់ផ្ដើមរក្សាវាយ៉ាងល្អរហូតមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ ក៏មានមិត្តភក្ដិមួយចំនួន បានដាស់តឿនឲ្យនាងកាត់សក់ចោល ដោយសារតែវាមានសភាពវែងខ្លាំងពេក។

ហើយរាល់ពេលដែលបុរសៗ បានឃើញសក់របស់នាងម្ដងៗ ពួកគេទាំងនោះ តែងតែសរសើរថាស្អាតមិនដាច់ពីមាត់ និងសឹងតែមិនជឿថា វាជាសក់ពិតប្រាកដទៀតផង។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានហៅនាងថា ជាព្រះនាង Rapunzel ដែលមានសក់វែងអន្លាយ និងពណ៌ដូចគ្នាយ៉ាងខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
នាង ម៉ាលហ្គោហ្សាតា 
ព្រះនាង Rapunzel ដែលគេប្រដូចជាមួយនាង ម៉ាលហ្គោហ្សាតា
ព្រះនាង Rapunzel ដែលគេប្រដូចជាមួយនាង ម៉ាលហ្គោហ្សាតា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T