Disneyland​ នៅ​ Hong​ Kong​ នឹង​បើក​ដំណើរ​​ការ​វិញ​​នៅ​​ថ្ងៃ​​ទី​ ១៨ ខែមិថុនា​​នេះ​ ប៉ុន្តែ​មាន​លក្ខ​ខណ្ឌ​

//s5.kh1.co/08/08b6677bf55aaaac5d00f399fd849b76302c0bba.jpg
សង្គម

 ១៨-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបិទទ្វានៅចុងខែមករាដោយសារការផ្ទុះឡើងនៃជំងឺ COVID-១៩ Disneyland នៅ Hong Kong នឹងបើក​ដំណើរ​ការ​វិញនៅថ្ងៃទី ១៨ ខែមិថុនានេះ

ហុងកុង៖ អ្នកតំណាងសួនកម្សាន្ត Disneyland នៅហុងកុងបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងបើកដំណើរ​ការវិញ នៅថ្ងៃទី ១៨ ខែមិថុនា ក៏ប៉ុន្តែនឹងត្រូវកាត់បន្ថយចំនួនអ្នកទស្សនារួមទាំងវិធានការណ៍ការពារសុខភាពផ្សេង បន្ថែម​ទៀត​បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-១៩ នឹងបានបង្ខំឲ្យសួនកំសាន្តមួយនេះបិទទ្វានៅចុងខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះបានរាយការណ៍ថា មានករណីឆ្លងនៃជំងឺ COVID-១៩ សរុបចំនួន ១,១១០ នាក់ និងស្លាប់ ៤ នាក់។

រូបតំណាង
រូបតំណាង

ទីតាំងដើរទិញឥវ៉ាន់ និងកន្លែងបរិភោគអាហារនៅសួនច្បារ និងសួនសំសាន្តភាគច្រើននឹងចាប់ផ្តើមប្រតិបត្តិការឡើង​វិញ ខណៈពេលដែលវិធានការណ៍គម្លាតសង្គមនឹងត្រូវបានអនុវត្តនៅតាមភោជនីយដ្ឋាននិងកន្លែងផ្សេងទៀត។ ចំណែកសេវាកម្មសណ្ឋាគារក៏នឹងចាប់ផ្តើមដំណើរការជាបណ្តើរៗផងដែរ។

ការរក្សាអនាម័យនឹងត្រូវបានអនុវត្តញឹកញាប់ ហើយអនាម័យដៃក៏នឹងត្រូវបានផ្តល់ជូនសម្រាប់ភ្ញៀវទេសចររួមទាំង ត្រូវឆ្លងកាត់ការពិនិត្យសីតុណ្ហភាព និងការពាក់របាំងមុខ។ ការបញ្ជាក់ពីបញ្ហាសុខភាពក៏នឹងត្រូវបានទាមទារផងដែរ។

រូបតំណាង
រូបតំណាង

សួនសំសាន្ត Disneyland របស់ហុងកុងគ្រប់គ្រងដោយក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នាគឺក្រុមហ៊ុន Hongkong International Theme Parks Ltd ដែលក្នុងនោះរដ្ឋាភិបាលក្នុងតំបន់កាន់កាប់ ៥៣% ហើយក្រុមហ៊ុន Walt Disney Co កាន់កាប់ភាគហ៊ុនទាំងអស់ដែលនៅសល់។

រូបតំណាង
រូបតំណាង

Ocean Parkដែលជាឧទ្យានមួយផ្សេងទៀតរបស់ទីក្រុងនេះបានបើកដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសមាជិកសភាបានយល់ព្រមលើគម្រោងថវិកាចំនួន ៥,៤ ពាន់លានដុល្លារហុងកុង (៦៩៦,៧៦ លានដុល្លារអាមេរិក) កាលពីខែមុនដើម្បីរក្សាវាឱ្យនៅដំណើរការមួយឆ្នាំទៀត។

ខណៈពេលដែលការរឹតត្បិតជាច្រើនទាក់ទងនឹងជំងឺ COVID-១៩ ត្រូវបានដកចេញជាបណ្តើរៗ ព្រំដែនហុងកុង​នៅតែបន្តបិទទាំងស្រុង ហើយការប្រមូលផ្តុំនានាត្រូវបានកំណត់ត្រឹមតែមនុស្ស ៨ នាក់ប៉ុណ្ណោះ។

រូបតំណាង<br>
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រពភ៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T