កាលពីពេលកន្លងទៅនេះ ផ្នែកនៃរាងកាយមនុស្សជាច្រើន ដែលគេប្រទះឃើញនៅក្នុងថង់ស្ងួត ពីរកញ្ចប់ នៅក្នុងតំបន់ Manorom ភាគខាងជើងឆៀងខាងកើត នៃខេត្ដ Chainat  ប្រទេសថៃ ត្រូវបានគេជឿជាក់ថា ជាជនជាតិបរទេសភេទប្រុស ដែលត្រូវបានគេសម្លាប់ នៅទីកន្លែងផ្សេងទៀត តែបែរជាមកទន្លាក់នៅទីនេះ ។

យោងទៅតាមការសើុបអង្កេត របស់ស្ថានីយ៍ប៉ូលីសនៅ Hangnam Sakhon បានឲ្យដឹងថា ប្រជាជននៅក្នុងតំបន់នោះ បានប្រទះឃើញ ឆ្កែមួយក្បាលបានពាំ ផ្នែកនៃរាងកាយមនុស្សនៅក្នុង មាត់ដែលភ្លាមៗនោះ គេក៏បានដើររកមើល និងឃើញថង់២ ដាក់រាងកាយមនុស្សទាំងនោះ នៅឆ្ងាយប្រហែលជា ២០០ម៉ែត្រ។ នៅក្នុងនោះថង់ពណ៌ខ្មៅទីមួយ ប៉ូលីសបានឃើញ ជើងមនុស្ស២ ជាមួយនឹងខោកាប៊ូយពណ៌ខ្មៅ ដៃខាងឆ្វេង និងផ្នែកនៃស្មាខ្លះនៅក្នុង ថង់នេះផងដែរ។ ចំណែកឯថង់ទី២គឺ មានដងខ្លួនមនុស្ស ដែលពាក់អាវពណ៌ខ្មៅ ខ្សែក្រវ៉ាត់ តែមិនបានប្រទះឃើញក្បាលបុរសជាជនរងគ្រោះនោះទេ។ យោងទៅតាមការពិសោធន៏ជាលើកដំបូង បានឲ្យដឹងថា សាកសពបុរសនេះជាជនបរទេស ដែលមានអាយុចាប់ពី ២៥ ទៅ ៣០ឆ្នាំ តែមិនទាន់បញ្ជាក់អត្ដសញ្ញាណច្បាស់លាស់ ថាជាអ្នកណានោះទេ។ ប៉ូលីសបានបន្ដថា បុរសនេះត្រូវបានគេសម្លាប់ នៅកន្លែងផ្សេងទៀត និងយកមកទន្លាក់ចោលនៅក្នុងតំបន់នេះ ដែលបុរសនេះអាចស្លាប់ក្នុងរយៈពេល ១០ម៉ោង បន្ទាប់ពីគេឃើញសាកសពបុរសនេះ ហើយពេលនេះក្រុមប៉ូលីសកំពុងតែ ធ្វើការស្រាវជ្រាវ យ៉ាងក្ដៅគគុក។

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]